26 C
Phnom Penh
Friday, December 13, 2024

គ្មានលុយសែនភ្ជុំបិណ្ឌ​ បែកគំនិតលួចលុយថៅកែជិត៦ពាន់ដុល្លារ​ និងមាស៣ដម្លឹង

ស្តាប់អត្ថបទជាសំឡេង

តាកែវ៖​ ជនសង្ស័យម្នាក់​ ក្នុងចំណោម​០៣នាក់​ ត្រូវបានសមត្ថកិច្ចស្រុកគិរីវង់​ចាប់ខ្លួន នៅថ្ងៃទី០៨​ ខែតុលារ​ ឆ្នាំ២០២១​ បន្ទាប់ពីបែកគំនិតលួចលុយថៅកែខ្លួនឯងបានចំនួន​០៤ថ្ងៃ​ ដោយសារគ្មានលុយសែនភ្ជុំបិណ្ឌ។ ករណីនេះបានកេីតឡេីងកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ នៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ ខេត្តតាកែវ។ 

អំពើលួចមានស្ថានទម្ងន់ទោសនេះ​ ជនសង្ស័យបានលួចចូលផ្ទះរបស់ជនរងគ្រោះឈ្មោះ វង់ រាំង ភេទប្រុស អាយុ៦៩ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់ បានចូលធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ខណៈពេលដែលម្ចាស់ផ្ទះមិននៅ (ទៅធ្វើចំការ)។ ចំពោះទ្រព្យសម្បត្តិដែលបាត់បង់រួមមាន​ លុយដុល្លារចំនួន៣,៨០០ដុល្លា​រ លុយខ្មែរចំនួន ៨,០០០,០០០រៀល​ មាសជាង៣ដម្លឹង។ 

ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹង​ ហេីយសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាជនសង្ស័យបាន១នាក់ មានឈ្មោះ សុខ សាន (ហៅ ហេង) ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិច្រកជីគាំ ឃុំកំពែង ស្រុកគិរីវង់​ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១  បន្ទាប់មកជនសង្ស័យក៏ឆ្លើយសារភាពថា​ ក្នុងសកម្មភាពលួចនោះមានការចូលរួមពីបក្សពួកចំនួន​២នាក់​ ទៀត​ គឺឈ្មោះ កច់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំគោកព្រេច ស្រុកគិរីវង់ ឈ្មោះ  ហ៊ីង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិហាន្ទា ឃុំកំពែង ស្រុកគិរីវង់។ ទាំង២នាក់នេះបានរត់គេចខ្លួនបាត់។ 

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ម៉ូតូម៉ាកអុិចសុីទ័រ ពណ៌ខ្មៅ​១គ្រឿង​ ទូរស័ព្ទដៃចំនួន​២គ្រឿង មាសសរុបចំនួន៣តម្លឹង៤ជី៧ហ៊ុន ១,៥លី លុយដុល្លារចំនួន ៩៧០ដុល្លារ ប្រាក់រៀលចំនួន​១,៤៧១,២០០រៀល។ បច្ចប្បន្ន​ ជនសង្ស័យដែលចាប់ខ្លួន​ កំពុងកសាងសំណុំរឿងតាមនីតិវិធី​ រីឯជនសង្ស័យ​២នាក់​ ទៀតកំពុងរត់គេចខ្លួន​ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕ 

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img