ខេត្តកំពង់ឆ្នាំង សត្វគោ៨ក្បាលក្នុងចំណោមគោជាច្រើនក្បាលត្រូវបានរន្ទះបាញ់ងាប់តាំងពីម៉ោង 1 រំលងអាធ្រាត្រ ឈានចូលថ្ងៃទី 8 ខែមេសាឆ្នាំ 2023។ល ព្រឹកឡើង ថ្ងៃដដែល ពេលម្ចាស់ទៅមើលគោបានឃើញនិងតក់ស្លុតជាខ្លាំងពេលដែលឃើញគោរបស់ខ្លួនបានងាប់យ៉ាងរនូករណែលបែបនេះ។


លោក លន់ គង់ មេឃុំ ខុនរ៉ង ស្រុកបរិបូរណ៍បានឱ្យដឹង តាមទូរស័ពថា គោទាំង៨ក្បាលដែលត្រូវបានរន្ទះបាញ់ងាមានម្ចាស់ 2នាក ម្ចាស់ទីមួយ ឈ្មោះ នូ សវ៉ុន អាយុ៦១ឆ្នាំ ងាប់អស់គោ៦ក្បាលនិងម្ចាស់ទី២ ឈ្មោះ អ៊ិន សំអៃ អាយុ៣៤ ឆ្នាំ ងាប់អស់គោ២ក្បាល ។ម្ចាស់គោទាំង២នាក់ មានទីលំនៅភូមិសេរី ឃុំខុនរ៉ង ស្រុកបរិបូណ៌។
លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុង ឃុំខុនរ៉ង ជាទម្លាប់គឺ ទៅឃ្វាល គោនៅព្រៃក្រោមក្បែរមាត់ទន្លេ លុះល្ងាចឡើងបានឡើងមកដេកនៅផ្ទះ នៅឯភូមិមានចម្ងាយជាង ២គីឡូម៉ែត្រ ពីទីទួលចំណុចផ្លូវតូច ដែលជាកន្លែងប្រមូលផ្ដុំចងគោក្របីទុកចោលនៅទីនោះ។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុមានខ្យល់នឹងភ្លៀងចាប់តាំងពីរំលងអធ្រាតឈានចូលថ្ងៃទី៨។ ដោយមិនបានដឹងថាមានរន្ទះបាញ់គោងាប់នោះទេ។


លុះព្រឹកឡើង ពេលម្ចាស់គូ ទៅកន្លែងចង គោរ ដើម្បីលែងអាស៊ីស្មៅ ដូចរាល់ដង ស្រាប់តែ ឃើញគោ ចំនួន៨ក្បាលបានងាប់ ក្នុងចំណោមហ្វូងគោជាច្រើនក្បាល។
លោកមេឃុំបានបន្ថែមថា គ្រួសារដែលមានគោងាប់ដោយសាររន្ទះបាញ់ គឺជាប្រជាពលរដ្ឋជួបការខ្វះខាតពួកគាត់ស្លុតចិត្តជាខ្លាំង ពេលឃើញគោរបស់គាត់ដែលជាទ្រព្យសម្បត្តិសន្សំ ត្រូវទៅបានងាប់ ដោយសាររន្ទះបាញ់។ ខ្មោចគោទាំងនោះ ត្រូវបានម្ចាស់លក់ទៅឲ្យឈ្មោះ ទី សុទ្ធភាព ក្នុងតម្លៃថោក ក្រោមការសោកស្ដាយយ៉ាងក្រៃលែង។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News