ខេត្តស្ទឹងត្រែង៖ ជនត្រូវចោទចំនួន២
នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរ
បាលស្រុកសេសាន ចាប់ខ្លួនក្រោយប្រព្រឹត្តបទល្មើសនៅ ឃុំក្បាលរមាស ស្រុកសេសានហើយរត់គេចខ្លួនអស់ជាច្រើនឆ្នាំ។
ការចាប់ខ្លួនជនត្រូវចោទខាងលើកម្លាំងនគរបាលបានធ្វើឡើងទៅតាមចំនួន២
ដីការ ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី០៥ ខែឧសភា
ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១០ព្រឹក នៅភូមិក្របីជ្រុំ ឃុំក្បាលរមាសស្រុក សេសាន ខេត្តស្ទឹងត្រែង។


យោង ដីកាបង្គាប់អោយចាប់ខ្លួន
លេខ០១០ចុះថ្ងៃទីទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ចេញដោយលោក អៀង គឹមថុល ចៅក្រម ជំនុំជម្រះ នៃសាលាដំបូងខេត្តស្ទឹងត្រែង បង្គាប់ឲ្យចាប់ខ្លួនជនត្រូវចោទឈ្មោះសឿន រស្មី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅផ្ទះ១០០ខ្នង ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ពីបទលួចទ្រព្យសម្បត្តិអ្នកដ៍ទៃ ប្រព្រឹត្តនៅក្នុងលំនៅដ្ឋានភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង អំឡុងមុនថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៨ និងដីកាបង្គាប់ឲ្យចាប់ខ្លួនមួយទៀតលេខ៧៦១ ចុះថ្ងៃទីទី២៧ ខែកញ្ញា ឆ្នាំ២០១២ ចេញដោយលោកគង់ កូមិន្ទចៅក្រមឿស៊ើបសួរនៃសាលាដំបូងខេត្តស្ទឹងត្រែង ដោយបង្គាប់ចាប់ខ្លួនជនត្រូវចោទឈ្មោះម៉ៅ សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅផ្ទះ១០០ខ្នង ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ពីបទប្លន់ និងបង្កឲ្យមានរបួសស្នាមដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១០ ក្នុងលំនៅដ្ឋាន ភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសា ន ខេត្តស្ទឹងត្រែង។


ក្រោយអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួនកម្លាំងនគរបាលបាននាំខ្លួនជនត្រូវចោទខាងលើបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News