30 C
Phnom Penh
Sunday, October 6, 2024

គុយបាជាប្រទេសដំបូងគេលើពិភពលោកដែលចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ដល់កុមារអាយុ២ឆ្នាំឡើងទៅ

ស្តាប់អត្ថបទជាសម្លេង

គុយបាបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារមានអាយុចាប់ពី២ឆ្នាំឡើងទៅដោយប្រើវ៉ាក់សាំងផលិតក្នុងស្រុកដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ។

ប្រទេសដែនកោះដែលមានពលរដ្ឋសរុបចំនួន១១.២លាននាក់នេះគ្រោងនឹងចាក់វ៉ាក់សាំងដល់កុមារទាំងអស់មុនពេលបើកសាលារៀនឡើងវិញក្រោយពីត្រូវបានបិទនៅតំបន់ភាគច្រើនចាប់តាំងពីខែមីនា ឆ្នាំ២០២០កន្លងមក។

ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ប៉ុន្តែជាការសិក្សាពីផ្ទះតាមរយៈកម្មវិធីទូរទស្សន៍ដោយសារផ្ទះរបស់ពលរដ្ឋគុយបាភាគច្រើនមិនមានអ៊ីនធឺណេតប្រើប្រាស់។

ក្រោយបានបញ្ចប់ការសាកល្បងវ៉ាក់សាំងកូវីដ-១៩ផលិតក្នុងស្រុកឈ្មោះថា អាប់ដាឡា (Abdala) និងសូបេរ៉ាណា (Soberana) លើពលរដ្ឋវ័យក្មេង, ប្រទេសគុយបាបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី១២ឆ្នាំឡើងទៅកាលពីសប្តាហ៍មុន។

កាលពីថ្ងៃចន្ទគុយបាបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារអាយុពី២ ឆ្នាំដល់១១ឆ្នាំនៅខេត្តមួយក្នុងភាគកណ្តាល។

វ៉ាក់សាំងកូវីដ-១៩របស់គុយបាទាំងពីរប្រភេទនោះមិនបានឆ្លងកាត់ការត្រួតពិនិត្យឡើងវិញដោយក្រុមអ្នកជំនាញអន្តរជាតិទេ។ វាត្រូវបានអភិវឌ្ឍឡើងពីប្រូតេអ៊ីនដូចដែលបានប្រើនៅក្នុងវ៉ាក់សាំងឈ្មោះ ណូវ៉ាវ៉ាក់ (Novavax) របស់អាមេរិក និង សាណូហ្វ៊ី (Sanofi) របស់បារាំង ហើយក៏កំពុងរង់ចាំការអនុម័តទទួលស្គាល់ពីអង្គការសុខភាពពិភពលោកផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រមាណ៥០%នៃពលរដ្ឋគុយបាសរុបបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និង ជាង៣.៥លាននាក់បានចាក់ពេញលេញ៕

ត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img
spot_img