31 C
Phnom Penh
Wednesday, November 6, 2024

គម្រោង USAID ព្រៃឡង់បៃតង បានកត់ត្រាទុកសត្វ និងរុក្ខជាតិជាង១ពាន់ប្រភេទ ខណៈ៨៤ប្រភេទស្ថិតក្នុងបញ្ជីក្រហម

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ គម្រោង USAID ព្រៃឡង់បៃតងថា ខ្លួនបានគាំទ្រអ្នកស្រាវជ្រាវជីវៈចម្រុះ ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីរាយឈ្មោះប្រភេទសត្វ និងរុក្ខជាតិដែលមាននៅដែនជម្រកសត្វព្រៃឆែបគូលែនព្រហ្មទេព និងព្រៃព្រះរកា និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង នៅភាគខាងជើងប្រទេសកម្ពុជា។

ការធ្វើបច្ចុប្បន្នភាពនោះរួមមានប្រភេទ ថនិកសត្វ បក្សី រុក្ខជាតិ និងពពួកផ្សិតដែលបានកំណត់នៅក្នុងតំបន់ការពារធម្មជាតិនីមួយៗ។ ដោយប្រភេទសត្វ និងរុក្ខជាតិសរុបចំនួន ១.០៥៥ ប្រភេទត្រូវបានកត់ត្រាទុក។ ក្នុងចំណោមពួកវាមានប្រភេទសត្វ និងរុក្ខជាតិចំនួន ៨៤ប្រភេទ ត្រូវបានគេចាត់ចូលទៅក្នុងបញ្ជីក្រហមរបស់IUCN ជាប្រភេទដែលត្រូវបានទទួលការគំរាមកំហែង ខណៈប្រភេទសត្វ និងរុក្ខជាតិខ្លះនៅមិនទាន់បានរាប់អស់ទេជាពិសេស គឺប្រភេទសត្វល្អិតនិងផ្សិត ហើយការសិក្សាបន្ថែមទៀតនឹងបង្កើតនូវកំណត់ត្រាប្រភេទសត្វ និងរុក្ខជាតិជាច្រើនទៀត។

សូមបញ្ជាក់ថា បញ្ជីរាយឈ្មោះប្រភេទសត្វ និងរុក្ខជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ គឺជាមូលដ្ឋានសំខាន់ សម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ ប្រកបដោយប្រសិទ្ធភាព។ វាមានប្រយោជន៍ ក្នុងការវាយតម្លៃថា តើតំបន់ការពារធម្មជាតិកំពុងអភិរក្សប្រភេទសត្វ និងរុក្ខជាតិដែលជាអាទិភាពឬទេ? ហើយវាអាចផ្តល់នូវការប៉ាន់ស្មានដ៏ត្រឹមត្រូវ នៃចំនួនសរុបនៃប្រភេទសត្វ និងរុក្ខជាតិដែលត្រូវបានគំរាមកំហែង នៅក្នុងបញ្ជីក្រហមរបស់IUCN៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img