30 C
Phnom Penh
Saturday, July 27, 2024

គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្រ្កាបភោជនីយដ្ឋានឈ្មោះផ្ទះឈើម្ហូបខ្មែរថៃ និងឃាត់មនុស្សប្រុសស្រី១៤នាក់ដែលល្មើសវិធានការសុខាភិបាល

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យដឹកនាំដោយលោកអធិការខណ្ឌ និងលោកអភិបាលរងខណ្ឌ ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានយីហោឈ្មោះ ផ្ទះឈើម្ហូបខ្មែរថៃ ដែលល្មើសវិធានការសុខាភិបាលលួចបើកខុសនឹងបម្រាមរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង១០និង២០នាទី យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំ និងបើកហាងផឹកស៊ីជួបជុំគ្នានោះទេ ដោយចូលរួមទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ តែផ្ទុយទៅវិញ ដោយហាងឈ្មោះ ផ្ទះឈើម្ហូបខ្មែរថៃ មិនគោរពតាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងល្មើសបម្រាមរបស់សាលារាជធានីភ្នំពេញ បាននាំគ្នាជួបជុំ និងប្រមូលផ្តុំគ្នាផឹកស៊ីខុសពីគោលការណ៍របស់រាជរដ្ឋាភិបាល ទើបខាងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌមានជ័យ ចុះទៅបង្រ្កាបភ្លាមៗ និងឃាត់បានមនុស្សប្រុសស្រី បានជាច្រើននាក់។

បើតាមសម្តីលោក សាន សុខសីហា អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបានឱ្យ ពុទ្ធិញូវ ដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នេះថាក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនមនុស្ស១៤នាក់ ក្នុងនោះមានម្ចាស់ហាងជាស្រ្តីម្នាក់ បុគ្គលិក០៥នាក់ និងភ្ញៀវ០៨នាក់។

អ្នកនាំពាក្យស្នងការរាជធានីភ្នំពេញបានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនមនុស្សប្រុសស្រីទាំងអស់នោះ ក្រុមគ្រូពេទ្យក៏បានចុះមកយកសំណាក ដោយលទ្ធផល គឺអវិជ្ជមានទាំងអស់ បន្ទាប់មកទើបសមត្ថកិច្ចធ្វើកំណត់ហេតុ បិទទីតាំងហាងឈ្មោះផ្ទះឈើម្ហូបខ្មែរ និងបញ្ជូនខ្លួនមនុស្សប្រុសស្រីទាំងនោះ ទៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៅតាមនីតិតិវិធី៕


អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img