26 C
Phnom Penh
Saturday, July 27, 2024

គណបក្សប្រជាជនកម្ពុជា ទទួលសមាជិកមកពីគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ពិធីប្រកាសនិងសំណេះសំ ណាលជាមួយសមាជិកថ្មី របស់គណបក្ស ប្រជាជនកម្ពុជា នៅសាខាគណបក្សខណ្ឌ មានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោកនួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។

លោកនួន ផារ័ត្ន អនុប្រធានគណៈកម្មាធិ ការគណបក្សរាជធានីភ្នំពេញ មានប្រសាសន៍ថា៖ បងប្អូនដែលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បង្ហាញច្បាស់ថា កម្ពុជាអនុវត្តតាមរបបប្រជាធិបតេយ្យសេរីពហុបក្ស។

គណបក្សប្រជាជនកម្ពុជា មានវប្បធម៌បង្រួបបង្រួម និងទទួលសមាជិកគណ បក្សដ៏ទៃមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា គ្រប់ពេលវេលា ចំពោះអ្នកដែលស្រឡាញ់គណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បាន កសាងបានដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍ និងសន្តិភាព មានកំណើនសេដ្ឋកិច្ច រីកចវំរើន កសាងហេដ្ឋារចនាសម្ព័ន្ធ និងទទួលបាននូវសមិទ្ធិផលធំៗជាច្រើន ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ ១៩៧៩ មកដល់បច្ចុប្បន្ននេះ ព្រោះគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំប្រទេសជាតិ ច្បាស់លាស់ និងមានសាមគ្គីភាពផ្ទៃក្នុង។ លោកនួន ផារ័ត្ន បញ្ជាក់ថា យើងមាន ច្បាប់ គ្រប់គ្រាន់ ចំពោះអ្នកដែលប្រមាថព្រះមហាក្សត្រ។ មានតែគណបក្ស ប្រជាជនកម្ពុជាមួយប៉ុណ្ណោះការពារ ព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

គណបក្សប្រជាជនកម្ពុជា បណ្តុះធនធាន មនុស្សនៅក្នុងជួរយុវជន ដើម្បីបន្តវេនដឹកនាំតំណាងសមាជិកថ្មី មកពីគណបក្សសង្គ្រោះជាតិ បានឡើងប្តេជ្ញាចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាតែ មួយគត់បាននាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមានការរីកចំរើនគ្រប់វិស័យ។ជាមួយគ្នានោះដែរ តំណាងសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
តំណាងមកពីគណបក្សសង្គ្រោះជាតិ ដែលមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ បានថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីសណ្តោសដល់ពួកគាត់៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img