26 C
Phnom Penh
Saturday, July 27, 2024

គណបក្សនយោបាយចំនួន៦បានចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១នឹងចុះឈ្មោះសង្កេតការណ៍ ដែលមានចំនួន ៤,៦៥២នាក់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ អ្នកនាំពាក្យគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ មានគណបក្សនយោបាយចំនួន ៦ហើយ បានធ្វើការស្នើរសុំចុះឈ្មោះសង្កេតការណ៍ នៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលមានចំនួន ៤,៦៥២នាក់ និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិចំនួន ៣,២០៧នាក់។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានការិយាល័យចំនួន ១,៦៤៦ ក្នុងនោះការិយាល័យសម្រាប់ការបោះឆ្នោត ឆ្នាំ២០២២ មានចំនួន២,៣៦១១។ សម្រាប់ភ្នាក់ងារគណបក្សនយោបាយដែលត្រូវបានអនុញ្ញាតឱ្យចូលរួមសង្កេតការណ៍ពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សខ្មែរតែមួយ និងគណបក្សយុវជនកម្ពុជា។ ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។

ភ្នាក់ងារគណបក្សនយោបាយ ដែលចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ត្រូវគោរពច្បាប់ បទបញ្ជា ដែលពាក់ព័ន្ធជាធរមាន និងប្រកាន់ខ្ជាប់នូវក្រុមសីលធម៌ សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។ សម្រាប់បញ្ជីបោះឆ្នោតឆ្នាំ២០២១ និងត្រូវប្រើប្រាស់សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ គឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ (គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ)។ ទន្ទឹមនឹងនេះ គ.ជ.ប ប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់នាំគ្នាទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គងកន្លែងណាមួយ។ សម្រាប់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៤) និងប្រជាពលរដ្ឋ ដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុខមក ប្រញាប់ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img