30 C
Phnom Penh
Saturday, July 27, 2024

គណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ផ្តល់ផ្ទះចំនួន៦ខ្នង ដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះទៅប្រគល់ផ្ទះចំនួន៦ខ្នង ដល់ពលរដ្ឋទីទ័លក្រ និងរងគ្រោះដោយខ្យល់កន្ត្រាក់ ដែលកំពុងរស់នៅក្នុងភូមិចំនួន២ នៃឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១។

លោក វ៉ី សំណាង បានឱ្យដឹងថា ផ្ទះទាំង៦ខ្នងនោះ បានប្រគល់ជូនដល់ពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងរងគ្រោះក្នុងឧបទ្ទវហេតុខ្យល់កន្ត្រាក់រលំផ្ទះ កាលពីពេលកន្លងមក ហើយផ្ទះទាំង ៦ខ្នងនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ទន្ទឹមនឹងនេះ ផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា នឹងត្រូវផ្តល់ជូនទៅគ្រប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ភូមិ ឃុំ ស្រុក និងខេត្ត ដែលមានជីវភាពទីទ័ល ខ្វះខាត និងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ដោយមិនកំណត់ និងមិនប្រកាន់និន្នាការនយោបាយឡើយ ធ្វើយ៉ាងណាសម្រួលដល់ការរស់នៅឱ្យបានសមរម្យ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានទទួលផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានពលរដ្ឋក្នុងភូមិកន្លង់ជុំចំនួន៣ខ្នង និងភូមិព្រៃមនោចំនួន ៣ខ្នង។ ក្រៅពីនេះក៏បានផ្តល់ជំនួយដល់គ្រួសារងាយរងគ្រោះចំនួន៣៧គ្រួសារ បន្ថែមទៀតផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img