30 C
Phnom Penh
Monday, December 2, 2024

ខេត្តសៀមរាបបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនយោធិនពិការ និងគ្រួសារ

ខេត្តសៀមរាប៖ យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ជូនយោធិនពិការ និងក្រុមគ្រួសារ ដែលរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប ត្រូវបានបញ្ចប់បន្ទាប់ពីពួកគាត់បានទទួលវ៉ាក់សាំងគ្រប់ៗគ្នា។

នាយកមជ្ឈមណ្ឌល លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះ ជាប្រភេទវ៉ាក់សាំង អាស្ត្រាហ្សេនីកា ត្រូវបានធ្វើឡើងជា២វគ្គ ដោយវគ្គទី១ បានចាក់ជូនបងប្អូនដែលជាយោធិនពិការ និងក្រុមគ្រួសារបានចំនួន៣៧០នាក់ កាលពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១កន្លងទៅ និងវគ្គទី២នេះ បានចាប់ផ្តើមកាលពីថ្ងៃទី០៣កញ្ញា និងបញ្ចប់នៅព្រឹកថ្ងៃទី០៩ខែកញ្ញានេះ។ វគ្គ២នេះ ត្រូវបានចាក់ជូនបងប្អូនដែលនៅសេសសល់ចំនួន២៥០នាក់។

លោកឧត្តមសេនីយ៍ឯក បន្តថា ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣នេះ មានចំនួន៦២០ដូស។ លោកថា ការចាក់ជូននេះ បានធ្វើឡើងចំពោះយោធិនពិការនិងគ្រួសារចំនួន៥៦៦នាក់ ពេទ្យឆ្មបនិងគ្រួសារចំនួន០៤នាក់ លោកគ្រូអ្នកគ្រូនិងគ្រួសារចំនួន៥០នាក់។ 

ជាមួយនឹងលទ្ធផលនៃការចាក់វ៉ាក់សាំងជូនបងប្អូនយោធិនពិការ គ្រូពេទ្យ លោកគ្រូ អ្នកគ្រូ និងគ្រួសារ បានចំនួន៦២០នាក់ លោកឧត្តមសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោហ៊ុន សែន គូលែន៣១៧សៀមរាប បានលើកឡើងថា ជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រសួងការពារជាតិ មកលើសុខមាលភាពប្រជាពលលរដ្ឋ ជាពិសេសយោធិនពិការ និងក្រុមគ្រួសារ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img