28 C
Phnom Penh
Wednesday, December 11, 2024

ខេត្តរតនគិរី ត្រៀមវិធានសុវត្ថិភាព ទាក់ទាញ និងទទួលភ្ញៀវទេសចរចូលមកកម្សាន្ត ក្នុងអំឡុងនិងក្រោយពេល ជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

រតនគិរី៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ឱ្យដឹងថា ដើម្បីស្ដារទាក់ទាញ និងទទួលភ្ញៀវទេសចរចូលមកកម្សាន្តក្នុង ខេត្តរតនគិរីឡើងវិញ ទាំងក្នុងកំឡុង និងក្រោយពេលបញ្ចប់ជំងឺកូវីដ-១៩ មន្ទីរទេសចរណ៍បានត្រៀមអនុវត្តវិធានសុវត្ថិភាពទាំង៧របស់ក្រសួងទេសចរណ៍រួមមាន ទី១- វិធានសុវត្ថិភាពសេវាកម្មដឹកជញ្ជូន ទី២- វិធានសេវាកម្មផ្លូវទឹកផ្លូវគោក ទី៣- វិធានសេវាកម្មស្នាក់នៅមានសណ្ឋាគារផ្ទះសំណាក់ ទី៤- សេវាកម្មម្ហូបអាហារ ទី៥- វិធានសុវត្ថិភាពតំបន់រមណីយដ្ឋាន ទី៦- វិធានសុវត្ថិភាពសហគមន៍អេកូទេសចរណ៍ និង ទី ៧- វិធានសុវត្ថិភាពតំបន់ឆ្នេរ។

ក្នុងកិច្ចសម្ភាសជាមួយ Puthi News, លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឡើងថា នៅក្នុងឆ្នាំ ២០២០ក្នុងឆមាសទី ១ខេត្តរតនគិរីបានទទួលភ្ញៀវទេសចរជិត ១០ម៉ឺននាក់ហើយបើប្រៀបធៀបនៅក្នុងបរិបទសម័យ កូវីដក្នុងឆ្នាំ២០២១ មានការថយភ្ញៀវចុះជិត៦០% បើធៀបទៅនឹងក្នុងកំឡុងឆ្នាំ២០២០ និងឆ្នាំ២០២១ ខេត្តរតនគិរីទទួលភ្ញៀវទេសចរបានតែជាង ៣ម៉ឺននាក់ប៉ុណ្ណោះ។

លោកប្រធានមន្ទីរបានបន្ថែមថា វិស័យទេសចរណ៍នៅក្នុងភូមិភាគឦសានជាពិសេសខេត្តរតនគិរីក្រៅពីតំបន់រមណីយដ្ឋានក៏មានតំបន់កសិឧស្សាហកម្មទេសចរណ៍ថែមទៀតដូចជាចម្ការម្រេច ចម្ការស្វាយចន្ទី ចម្ការកៅស៊ូរាប់ម៉ឺនហិចតា ចម្ការទុរេន ចម្ការប័រ ចម្ការសាវម៉ាវ និងចម្ការឈើហូបផ្លែជាច្រើនប្រភេទទៀត ដែលកត្តាទាំងនេះបង្កើនភាពទាក់ទាញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែមានចិត្តមកកម្សាន្តនៅទឹកដីខេត្តរតនគិរី។

ក្រៅពីតំបន់រមណីយដ្ឋានដែលមានស្រាប់ លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា ជាទិសដៅបន្តខាងមុខ មន្ទីរនឹងរៀបអភិវឌ្ឍរមណីយដ្ឋានបន្ថែមទៀតដែលមានស្រុក២ គ្រោងនឹងអភិវឌ្ឍន៍គឺស្រុកអណ្ដូងមាស និងស្រុកអូរយ៉ាដាវ។

សូមជម្រាបថាខេត្តរតនគិរី គឺជាខេត្តប៉ូលសេដ្ឋកិច្ចទី៤ ដែលរាជរដ្ឋាភិបាលបានកំណត់បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តសៀមរាប តំបន់ឆ្នេរ និងតំបន់ភាគឦសាន។ ខេត្តរតនគិរី ជាខេត្តដែលមានសក្ដានុពល បម្រើវិស័យកសិឧស្សាហកម្ម វិស័យកសិទេសចរណ៍ និងវិស័យអេកូទេសចរណ៍ផងដែរ។ ហើយសម្រាប់ខេត្តរតនគិរីទៀតសោត ក៏មានតំបន់ទេសចរណ៍ជាច្រើនកន្លែង បែបធម្មជាតិ និងបែបកែច្នៃ ហើយបច្ចុប្បន្នអាជ្ញាធរកំពុងតែចងក្រងទៅជាតំបន់ទេសចរណ៍សហគមន៍ និងតំបន់រមណីដ្ឋានបែបឯកជន ដែលមានតំបន់រមណីយដ្ឋានស្រុកចំនួន២០រមណីយដ្ឋាន សម្រាប់បម្រើភ្ញៀវទេសចរ៕


អត្ថបទ និងរូបភាព Puthi News

អានបន្ត

spot_img
spot_img