26 C
Phnom Penh
Saturday, July 27, 2024

ខេត្តព្រះសីហនុ ភ្ញៀវទេសចរជាង៨ម៉ឺននាក់ មកដើមកម្សាន្តនៅរដូវបិណ្ឌភ្ជុំ

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖  ភ្ញៀវទេសចរជាង៨ម៉ឺននាក់ បានដើរលេងកម្សាន្តនៅខេត្តព្រះសីហនុរយៈពេល៣ថ្ងៃ(ថ្ងៃទី០៥-០៧ ខែតុលា  ឆ្នាំ២០២១) នាឱកាសបុណ្យភ្ជុំបិណ្យមាន។ នេះបើយោងតាមមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ។

មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបានឱ្យដឹងថា  ភ្ញៀវទេសចរផ្ទៃក្នុងសរុប៨០.៥២០នាក់ កើនឡើង២១,១៥% ក្នុងនោះរួមមានភ្ញៀវជាតិ៧៨.០៧១នាក់ កើនឡើង២០,២៣% ភ្ញៀវបរទេសសរុប២.៤៤៨នាក់ កើនឡើង៥៩,០៦%។ ហើយភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប៧៩.២៤៣នាក់ កើនឡើង២៤,៣៥% ក្នុងនោះដូចជាភ្ញៀវជាតិ ៧៧.២៦៩នាក់ កើនឡើង២២,៦៧%, និងភ្ញៀវបរទេស១.៩៧៤នាក់ កើនឡើង១៦៨,៩៣%។ ដោយឡែកពុំមានភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុទេ។ 

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឱ្យដឹងទៀតថា ចំណែកភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.២៤២នាក់ ថយចុះ២៣,១៩% ក្នុងនោះរួមមាន ភ្ញៀវជាតិ៧៧១នាក់ ថយចុះ៣៩,២៤%,   ហើយនិង ភ្ញៀវបរទេស៤៧១នាក់ កើនឡើង៣៥,៣៤% ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img