30 C
Phnom Penh
Saturday, July 27, 2024

ខេត្តព្រះសីហនុ បើកវគ្គបំប៉នបន្ថែម ដើម្បីពង្រឹងសមត្ថភាពឆ្មាំសមុទ្រ

ស្តាប់អត្ថបទជាសំឡេង

ខេត្តព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ បាន បើកវគ្គបំប៉នបន្ថែម ទៅដល់ឆ្មាំការពារ នៅតាមតំបន់ឆ្នេរ ដើម្បីការពារជូនដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព នៅតាមគោលដៅតំបន់ឆ្នេរ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀត។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរខេត្តព្រះសីហនុ បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នឆ្មាំរបស់យើង មិនទាន់មានចំនួនច្រើន សម្រាប់ពង្រាយនៅតាមតំបន់គោលដៅ យ៉ាងណាក៏ដោយ ក៏មន្ទីរទេសចរណ៍ និងខិតខំរើសបន្ថែម ហើយធ្វើការហ្វឹកហាត់បំប៉ន ទាំងថ្មី ទាំងចាស់ដើម្បី ដាក់នៅតាមគោលដៅនីមួយៗ ព្រោះថា កន្លងមកបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ មកលេងខេត្តព្រះសីហនុ ជួបគ្រោះថ្នាក់ដោយលង់ទឹក ដោយបងប្អូនមិនបានអនុវត្ត តាមការណែនាំ របស់អាជ្ញាធរមន្ត្រីជំនាញ ក៏ដូចជាឆ្មាំដែលនៅប្រចាំការ ការពារតាមតំបន់ឆ្នេរនីមួយៗ។

លោកថាឆ្មាំ សមុទ្រដែលគ្រប់គ្រង ដោយមន្ទីរទេសចរណ៍មានចំនួន១៨នាក់ ហើយបច្ចុប្បន្នគឺមានការរើសបន្ថែមថ្មីចំនួន០៨នាក់ ទើបមន្ទីរបើកវគ្គបំប៉នបន្ថែម ពីជំនាញក្នុងការសង្គ្រោះបឋម ទៅដល់ប្រជាពលរដ្ឋភ្ញៀវទេសចរ ដែលមកលេងតំបន់ឆ្នេរ ដោយជួបគ្រោះលង់ទឹកជាយៈថាហេតុ។

ប្រធានមន្ទីរខេត្តព្រះសីហនុបន្ថែមថា ចំពោះការបង្ហាត់បង្រៀនឆ្មាំនេះ គឺបង្រៀនអំពីការសង្គ្រោះបឋម ការចុះទៅជួយជនរងគ្រោះដោយលង់ទឹក ត្រូវមានសម្ភារៈគ្រប់គ្រាន់ និងជួយពង្រឹងកាយសម្បទារបស់ពួកគាត់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីចៀសផុតពីការគ្រោះថ្នាក់ដោយលង់ទឹកបាត់បង់ជីវិតជាដើម៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img