27 C
Phnom Penh
Sunday, December 15, 2024

ខេត្តព្រះសីហនុ បន្តវិធានការរដ្ឋបាល២សប្តាហ៍ទៀតដើម្បីប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

 ព្រះសីហនុ៖ រដ្ឋបាលខេត្ត ព្រះសីហនុ  បានប្រកាសបន្តដាក់ចេញវិធានការរដ្ឋបាល ដើម្បី ប្រយុទ្ធ និងទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ចំនួន ១៤ថ្ងៃ បន្ថែមទៀត ។ 

 យោងតាម សេចក្តីសម្រេច លេខ ១៩៤/២១ សសរ ចុះ ថ្ងៃទី១៩ ដោយលោក  គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាល ដើម្បី ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ សម្រាប់រយៈពេល១៤ថ្ងៃ បន្ថែមទៀត គិតចាប់ពីម៉ោងសូន្យនា ថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២១ រហូតដល់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការអនុវត្ត វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង ភាពជោគជ័យ ។

 ចំពោះបុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារ ប្រការ២នៃសេចក្ដីសម្រេចនេះនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមាន ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img