30 C
Phnom Penh
Saturday, July 27, 2024

ខេត្តព្រះសីហនុ ត្រៀមស្រូបទាញភ្ញៀវទេសចរសុវត្ថិភាព និងបៃតង ចុងឆ្នាំ២០២១

ស្តាប់អត្ថបទជាសំឡេង

ព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
បានថ្លែងថារាជរដ្ឋាភិបាល ត្រៀមបើកខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅចុងឆ្នាំ២០២១ ក៏ដូចជាការចូលរួមទទួល ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននៅដើមឆ្នាំ២០២២ ធានានិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គមនៅខេត្តព្រះសីហនុ។

​លោក គួច ចំរើន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានកំណត់ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ រៀបចំអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ
ប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រដែលស្អាត និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើតជាតិ មជ្ឈមណ្ឌលភស្តុភារជាតិ មជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកទេសទំនើប មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក។

ការលើកឡើងនេះរបស់លោក គួច ចំរើន ក្នុងឱកាសរដ្ឋបាលខេត្តព្រះសីហនុ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ
យល់គ្នារវាងអាជ្ញាធរមីន និងសមាគមចិនជួយសង្គ្រោះប្រជាជននៅកម្ពុជា ដោយមានការចូលរួមពី លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន (C.M.A.A) តំណាងខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន​ នៅសាលាខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែតុលាឆ្នាំ ២០២១។

ជាមួយគ្នានេះ លោកអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីស្មារតីចូលរួមពីគណៈកម្មាធិការសកម្មភាពមីនខេត្ត ចូលរួមសកម្មភាពកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រក្សាបាននូវសន្តិសុខ សុវត្ថិភាពកសាងនូវទំនុកចិត្តពីបងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពដោយខេត្តព្រះសីហនុមានផ្ទៃដី ២,៦៥៨.៩០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានចម្ការមីន និងចម្ការគ្រាប់ ៥,៥គីឡូម៉ែត្រក្រឡា ស្មើ ៤៨ចម្ការមីន ក្នុងនោះស្រុកព្រៃនប់មាន ៣ចម្ការមីន និងស្រុកកំពង់សីលាមាន ៤៥ចម្ការមីន៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img