![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.29-1-1024x576.jpeg)
ព្រះសីហនុ៖ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រះសីហនុ ឲ្យដឹងថា នៅទូទាំងខេត្តព្រះសីហនុការច្រូតកាត់ប្រមូលផលស្រូវរដូវវស្សា សម្រេចជិត ៥០%គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ។
ប្រធានមន្ទីរកសិកម្ម ថ្លែងថា សរុបទូទាំងខេត្ត ការច្រូតកាត់ស្រូវរដូវវស្សា មកដល់ពេលនេះ បានចំនួន ២៦៤ហិកតា បូកយោងចំនួន ៥.៥៥៤ហិកតា ស្មើនឹង ៤៩,៧០% នៃផៃ្ទដីអនុវត្តបាន។
![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.30-1-1024x576.jpeg)
![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.30-1-1024x576.jpeg)
លោកប្រធានមន្ទីរកសិកម្ម បានឲ្យដឹងថា មន្ត្រីការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម សហការជាមួយការិយាល័យគ្រឿងយន្តកសិកម្ម បានស្រង់ទិន្នន័យការច្រូតកាត់ដំណាំស្រូវរដូវវស្សា របស់ប្រជាកសិករនៅទូទាំងខេត្តព្រះសីហនុ មាន២ក្រុងនិង ៣ ស្រុកក្នុងនោះ មាន២ស្រុកដែលប្រកបរបរកសិកម្មគឺ ស្រុកព្រៃនប់ និងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ការច្រូតកាត់នៅក្នុង ស្រុកព្រៃនប់បានចំនួន ២៦៤ហិកតា បូកយោង ៣ .៧៩៤ហិកតា ស្មើនឹង ៤០,៣០% នៃផ្ទៃដីអនុវត្តបាន ហើយនៅក្នុង ស្រុកកំពង់សីលា ការច្រូតកាត់ត្រូវបានបញ្ចប់រួចរាល់។
![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.31-1024x576.jpeg)
![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.31-1024x576.jpeg)
ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់បន្ថែមថា ក្រោយពីការប្រមូលផលស្រូវរដូវវស្សារួចរាល់សូមឱ្យបងប្អូនប្រជា កសិករ បង្កើនការដាំដំណាំរួមផ្សំដូចជាការ ដាំបន្លែ ចិញ្ចឹមត្រីចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសារខណៈពេលដែល បច្ចុប្បន្ន ខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍ គឺមានតម្រូវការច្រើន ដូចជាបន្លែត្រីសាច់ផ្គត់ផ្គង់ នៅលើទីផ្សារ ដូចនេះបងប្អូនមានភាពងាយស្រួលក្នុងការ ប្រកបរបរកសិកម្មដាំបន្លែត្រីសាច់ ព្រោះមានទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល របស់បងប្អូនបានមួយកម្រិតថែមទៀតផងដែរ៕
![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.32-1024x576.jpeg)
![](https://puthinews.com/wp-content/uploads/2021/12/photo_2021-12-10-13.30.32-1024x576.jpeg)
អត្ថបទ និងរូបភាពដោយ៖ Puntinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews