24 C
Phnom Penh
Saturday, November 30, 2024

ខេត្តព្រះសីហនុបើកឱ្យដំណើរការអាជីវកម្មក្នុងក្រុង ស្រុក ទូទាំងខេត្តព្រះសីហនុឡើងវិញក្រោយកូវីដថយចុះ

ស្តាប់អត្ថបទជាសម្លេង

ខេត្តព្រះសីហនុ៖ ក្រោយការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ តាមរយៈការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋ នៅដូសទី ២ នឹងឈានដល់ដូសទី ៣ ឬដូសជំរុញ បានធ្វើឱ្យ អត្រានៃការឆ្លងរីករាលដាលជំងឺកូវីង-១៩ មានការថយចុះនិងល្អប្រសើរជាក់ស្ដែង នៅរសៀលថ្ងៃទី0១ ខែកញ្ញាឆ្នាំ ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ខេត្ត និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ បានចុះទៅតាមគោលដៅទីតាំង អាហារដ្ឋាន ភោជនីយដ្ឋាន ក្នុងក្រុងព្រះសីហនុ បើកឱ្យដំណើរការឡើងវិញ តែត្រូវអនុវត្ត តាមវិធានការ របស់ក្រសួងសុខាភិបាល និង វិធានការ ៣ កុំ ៣ ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តបានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ និងសារាចរណែនាំរបស់ក្រសួងទេសចរណ៍ បើកអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានឡើងវិញ។ លោកថាព្រោះបច្ចុប្បន្នស្ថានភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានលក្ខណៈធូរស្រាល និងល្អប្រសើរដូចនេះ ដើម្បីសម្រួលដល់សកម្មភាពអាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានផងក៏ដូចជាបំពេញតម្រូវការរបស់ភ្ញៀវទេសចរ ជាពិសេសការធានាបាននូវនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ចសង្គម និងការរក្សាការពារសុវត្ថិភាពក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ម្ចាស់អាជីវកម្មដែលអនុញ្ញាតឱ្យភ្ញៀវចូលទទួលទានអាហារនៅក្នុង ទីតាំងរបស់ខ្លួន ត្រូវបំពេញតាមគោលការណ៍ណែនាំ របស់ក្រុមការងារអនុគណៈកម្មការទី៦ តម្រូវឱ្យម្ចាស់ អ្នកគ្រប់គ្រង និងបុគ្គលិកត្រូវមានកាតបញ្ជាក់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន0២លើកបានរួចរាល់ អ្នកគ្រប់គ្រង និងបុគ្គលិកទាំងអស់ត្រូវយកសំណាកចំនួន ២លើកក្នុងមួយខែ ដែលជាបន្ទុករបស់ម្ចាស់អាជីវកម្ម។

លោក តាំង សុចិត្តគ្រឹះស្នា បញ្ជាក់ថា ម្ចាស់អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទាំងអស់ត្រូវគោរពឱ្យបានត្រឹមត្រូវ ដោយអនុវត្តតាមវិធានការ”៣កុំ ៣ការពារ” របស់សម្តេចតេជោ វិធានការសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img