26 C
Phnom Penh
Saturday, July 27, 2024

ខេត្តបន្ទាយមានជ័យ ដាក់ឱ្យដំណើរការកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីមួយបន្ថែមទៀត លើទីតាំង១៥កន្លែង ដែលមានស្រាប់ ខណៈខេត្តនេះមានអ្នកឆ្លងកូវីដ-១៩ ជាង២ម៉ឺននាក់

បន្ទាយមានជ័យ៖ កន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីមួយកន្លែងបន្ថែមទៀត នៅខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឱ្យដំណើរការហើយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដែលទើបសាងសង់រួច ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យកន្លែងមណ្ឌលនេះ។

លោកឡេ ច័ន្ទ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ក្រៅពីកន្លែងព្យាបាលជំងឺកូវីដ-១៩ថ្មីនេះ ក៏មានកចំនួន១៥កន្លែង ទៀតផងដែរ ក្នុងនោះសម្រាប់ព្យាបាលអ្នកជំងឺធ្ងន់មានចំនួន២កន្លែង មានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី និងមន្ទីរពេទ្យបង្អែកប៉ោយប៉ែតខេត្ត។ 

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យសរុបមានចំនួន ១៤៣ ៣៧៣នាក់ (ស្រី៦៣ ៩៤១នាក់) ក្នុងនោះបានរកឃើញអ្នកកើតជំងឺកូវីដ-១៩ចំនួន ១៧ ៥៥៩នាក់ (ស្រី៨      ១៩៦នាក់) មានពលករមានចំនួន ៦.៥៦៣នាក់(ស្រី៣.០៣១នាក់) ព្រឹត្តិការណ៍សហគមន៍មានចំនួន ១០ ៩៩៦ (ស្រី៥១៦៥នាក់ Rapid Test: ១៥ ៧០៥នាក់ ស្រី ៧ ១៧៧នាក់) យកទៅពិនិត្យនៅប៉ាស្ទ័រ និងវិទ្យាស្ថានសុខភាពសាធារណៈមានចំនួន ១ ៨៥៤នាក់ (ស្រី៩១៩នាក់)។ 

ក្រៅពីនេះ ចំនួនអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន ៤.១០៩នាក់(ស្រីមានចំនួន១ ៧៨៦នាក់) អ្នកជាសះស្បើយចំនួន ១២ ៤៥១នាក់ (ស្រីមានចំនួន៦ ១៤៦នាក់) និងមានអ្នកស្លាប់ចំនួន ១៣០នាក់(ស្រី៧០នាក់) ជនជាតិខ្មែរចំនួន ១២៤នាក់(ស្រី៦៧នាក់ ) ជនជាតិឥណ្ឌូនេស៊ី ៣នាក់ (ស្រី១នាក់) ជនជាតិថៃ ៣នាក់(ស្រី២នាក់)។ 

លោក ឡេ ច័ន្ទសង្វាត ក៏បានបញ្ជាក់ឱ្យដឹងថា ការបញ្ជូនអ្នកជំងឺកូវីដ-១៩ ជាជនជាតិថៃឱ្យវិលទៅប្រទេសថៃវិញចាប់តាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ មានចំនួន ៣៣០នាក់ (ស្រី១៨១នាក់)។ ចំណែកពលករដែលត្រឡប់មកពីប្រទេសថៃ គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ សរុបមានចំនួន ៥៦ ៤២២នាក់ (ស្រី២៩ ៧៦៦នាក់) ក្នុងនោះបានយកសំណាកទៅពិនិត្យសរុបមានចំនួន ២៥៩.៧៦៦នាក់ (ស្រី ១១៧ ៧៧៣នាក់) រកឃើញមានអ្នកជំងឺកូវីដ-១៩ មានចំនួន ៦ ៥៦៣នាក់ (ស្រី៣០៣១នាក់) កំពុងសម្រាកព្យាបាលមានចំនួន ២ ០៦៧នាក់ (ស្រី៩៥៤នាក់) ជាសះស្បើយមានចំនួន ៤ ០៨០នាក់ (ស្រី២.០២២នាក់)។

សូមបញ្ជាក់ថា ពលករដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន ១៥នាក់ (ស្រី៤នាក់)។ ចំណែកពលករមានជំងឺកូវីដ-១៩ ដោយមេរោគបំប្លែងថ្មី ដែលតា (Delta) ដែលតាមានចំនួន ១៤៦នាក់ (ស្រី៧៣នាក់) ក្នុងនោះបានជាសះស្បើយមានចំនួន ២៦នាក់ (ស្រី១១នាក់)៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img