កំពង់ធំ៖ ភ្ញៀវទេសចរជាតិ ជិត៥ពាន់នាក់ បានចូលមកកម្សាន្តលំហែកាយ ក្នុងខេត្តកំពង់ធំ កំលុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោយពីមានការបើកដំណើរការឡើងវិញតាមតំបន់រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស។
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.08-1024x683.jpeg)
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹង ថា នាថ្ងៃទី២១ ខែវិច្ឆិកា នេះថា ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិស្នាក់ នៅកម្សាន្ដតាមតំបន់គោលដៅទេសចរណ៍ខេត្តកំពង់ធំមានចំនួនសរុប៤.៩៨០នាក់ កើនឡើង ជាងឆ្នាំ២០២០បើធៀបនឹងរយៈពេលដូចគ្នា។ ភ្ញៀវជាតិមានចំនួន កើនឡើងចំនួន៤.៩៨០នាក់ ស្មើនឹង២២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ភ្ញៀវអន្តរជាតិមានចំនួន៣៧នាក់។
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.10-1024x683.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.10-1024x683.jpeg)
លោកប្រធានមន្ទីរ ទេសចរណ៍ បានបន្តថា មូលហេតុនៃការកើនឡើងភ្ញៀវឡើងវិញនេះដោយសារការឆ្លងរាលដាលជំងឺកូវី១៩ មានការអន់ថយ មួយយ៉ាងដោយសារមានការបើកដំណើរការឡើងវិញតាមតំបន់រមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស។
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.14-1024x767.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.14-1024x767.jpeg)
ចំណែកបរិស្ថានសណ្ដាប់ធ្នាប់អនាម័យនៅតាមរមណីយដ្ឋាននានាជុំវិញខេត្តមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ភ្ញៀវទេសចរ ប្រជាជនធ្វើឲ្យអនាម័យតាមរមណីយដ្ឋានសហគមន៍មានសភាពល្អ។
លោកបន្តថា ភ្ញៀវច្រើនមកកម្សាន្តនៅតាមរមណីដ្ឋានភាគច្រើនភ្ញៀវក្នុងស្រុកច្រើនទៅលេងនៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ភ្នំសន្ទុក ស្ទឹងជីនិត បឹងសំរឹទ្ធ អូរបឹងក្រញាក និងមរណីដ្ឋានផ្សេងៗជាច្រើនទៀត។
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.16-1024x461.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.16-1024x461.jpeg)
លោកប្រធានមន្ទីរទេសចរណ៍បានជំរុញនិងលើកទឹកចិត្ត ចំពោះអាជីវកម្ម សេវាកម្មល្អ គោរពតាមការណែនាំរបស់ក្រសួងទេសចរណ៍ក៏ដូចជាមន្ទីរ និងអាជ្ញាធរខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តនៅពេលក្រោយៗបន្តទៀត៕
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.19-1024x578.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.19-1024x578.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.22-1024x578.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.22-1024x578.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.25-1024x578.jpeg)
![](https://puthinews.com/wp-content/uploads/2021/11/photo_2021-11-23-07.59.25-1024x578.jpeg)
អត្ថបទ និងរូបភាពដោយ ពុទ្ធិញូស៍
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន