29 C
Phnom Penh
Saturday, December 7, 2024

ខេត្តកំពង់ធំ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង

កំពង់ធំ៖  រដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅទូទាំងខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី  ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩  ក្របខ័ណ្ឌទូទាំងប្រទេស លោកឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោកសុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំប្រធានមន្ទីរជុំវិញខេត្តច្រើនរូបផងដែរ។

នៅក្នុងឱកាលនេះលោកសុខ លូ អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ លទ្ធផលវ៉ាក់សាំងកូវីដ-១៩ ជុំទី១ បានសម្រេចចំនួន៤៦៦.៩៦៧នាក់ ស្មើនឹង៩៧,០៦% ក្នុងនោះមានកុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់អាយុ១៧ឆ្នាំ សម្រេចបានចំនួន ៨៧.៦៣២នាក់ ស្មើនឹង៩២,៩១% កុមារអាយុពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ សម្រេចបានចំនួន៤៥.៧៩៩នាក់ ( ៦.៦១៦នាក់) ស្មើនឹង៤៥,៣៨% សម្រាប់​ដួសទី១។

បន្ថែមពីនេះទៀតលោកអភិបាលខេត្ត បាថ្លែងអំណរគុណជូនចំពោះលោកស្រី  ឱ វណ្ណឌីន  និងជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ដូសទី១ ដូសទី២ រហូតដល់មានដូសទី៣(ដូសជំរុញ)។

ជាមួយគ្នានេះលោកស្រីឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តកំពង់ធំសម្រេចបានក្នុងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ លោកស្រី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែល មានអាយុចាប់ពី១៨ឆ្នាំឡើង។

លោកស្រី  បានអំពាវនាវដល់រដ្ឋបាលខេត្ត នឹងបន្តជំរុញអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមូលហេតុចំណាកស្រុក ឬមូលហេតុផ្សេងៗទៀត មកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តរក្សាអនុវត្តវិធានការនូវ កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព រឹតត្បិតការលក់ដូរ ការធ្វើដំណើរ ឬចរាចរណ៍ឆ្លងកាត់កន្លែងកំពុងមានហានិភ័យខ្ពស់ ហាមឃាត់ការប្រមូលផ្ដុំជួប ជុំនានា និងហាមឃាត់ការប្រកបអាជីវកម្មណា ដែលងាយបណ្តាលឲ្យចម្លងជំងឺកូវីដ១៩៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img