29 C
Phnom Penh
Saturday, December 14, 2024

ខេត្តកំពង់ចាមចាប់ខ្លួនមនុស្ស១៤នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន ក្នុងនោះមានមន្ត្រីយោធាម្នាក់

ស្តាប់អត្ថបទជាសំឡេង

កំពង់ចាម៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ដកំពង់ចាម បានចាប់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានមន្ត្រីយោធាម្នាក់ និងដកហូតបានថ្នាំញៀន មួយចំនួនធំ ក្នុងប្រតិបត្តិការចុះបង្ក្រាបក្នុងភូមិបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម  នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ច  បានឱ្យដឹងថា ជនសង្ស័យទាំង១៤នាក់ ក្នុងនោះមានមន្ត្រីយោធាម្នាក់ឈ្មោះ ប៉ុន ឡុងហេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។  ក្រៅពីនេះ  ជាកម្មករសំណង់  និងមានមុខរបរមិនពិតប្រាកដ។

ក្រោយចាប់ខ្លួន  សមត្ថកិច្ចរឹបអូសបានថ្នាំញៀនចំនួន  ៨កញ្ចប់តូច និងធំ  រួមនឹងកាំភ្លើងខ្លីម៉ាកK-៥៤ ចំនួន១ដើម បង់ចំនួន១ មានគ្រាប់ចំនួន៣គ្រាប់ និងទូរស័ព្ទដៃចំនួន ១២គ្រឿង។ បច្ចុប្បន្នពួកគេទាំង១៤នាក់ និងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន និងរក្សាទុកនៅឯស្នងការនគរបាលខេត្តកំពង់ចាម ដើម្បីសួរចម្លើយ បន្តការស្រាវជ្រាវ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img