31 C
Phnom Penh
Saturday, July 27, 2024

ក្លឹបអ្នកកាសែតកម្ពុជា នឹងធ្វើវេទិកាពិភាក្សា ត្រៀមកិច្ចប្រជុំកំពូលអាស៊ី- អឺរ៉ុប នៅថ្ងៃទី១៦កញ្ញានេះ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងធ្វើវេទិកាពិភាក្សាសារព័ត៌មានតាមប្រពន្ធ័ហ្សូម (Zoom Meeting) ក្រោមប្រធានបទ “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប” ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ស្អែកនេះ ដោយចាប់ផ្តើមពីម៉ោង ៨៖ ៣០នាទីព្រឹក ដល់ ម៉ោង១១៖ ៣០នាទីថ្ងៃត្រង់។

ក្លឹបអ្នកកាសែតកម្ពុជា បានអញ្ជើញ លោក ខៀវ កាញា រិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួម ធ្វើជាវាគ្មិននៅក្នុងវេទិកាពិភាក្សាខាងលើនេះ។

ប្រទេសកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរុបលើកទី១៣ ដែលគ្រោងនឹងត្រូវរៀបចំធ្វើឡើងតាមរយៈហ្សូម Zoom នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ 

តាមរយៈកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបនេះ កម្ពុជា នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ដែលទទួលបានពីការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ី- អឺរ៉ុបលើកទី១៣នេះ៕

អត្ថបទ នឹងរូបភាព៖ Puthinews

អានបន្ត

spot_img