30 C
Phnom Penh
Saturday, July 27, 2024

ក្រុមអ្នកវិទ្យាសាស្រ្ថថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញប្រសិទ្ធភាពមិនចាំបាច់នោះទេ

ស្តាប់អត្ថបទជាសម្លេង

អ្នកជំនាញផ្នែកវ៉ាក់សាំងអន្តរជាតិមួយក្រុមបានប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញប្រសិទ្ធភាពដល់ពលរដ្ឋទូទៅ ដោយបានថា​ ការចាក់វ៉ាក់សាំងដូសជំរុញនេះជាទស្សនមួយដែលប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងដែលកំពុងកើនឡើងនៅក្នុងអាមេរិក និងប្រទេសដទៃទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងករណីផ្ទុះឡើងថ្មីៗនៃវីរុសកូវីដ-១៩។ 

នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រមួយ ក្រុមអ្នកជំនាញទាំងនេះបានលើកឡើងថា ការសិក្សានាពេលថ្មីៗនេះបានបង្ហាញថាវ៉ាក់សាំងកូវីដ-១៩​ ដែលកំពុងប្រើប្រាស់នៅជុំវិញពិភពលោកនាពេលនេះ នឹងបន្តការពារយ៉ាងខ្លាំងប្រឆាំងនឹងវីរុសវីរុសកូវីដ-១៩​ បើទោះបីជាមានវីរុសបំប្លែងខ្លួនថ្មីប្រភេទ ដែលតា (Delta) ដែលឆ្លងយ៉ាងឆាប់រហ័សក៏ដោយ ហេីយជាពិសេសវ៉ាក់សាំងនេះបានបង្ការការធ្លាក់ខ្លួនឈឺធ្ងន់ និងការចូលសម្រាកក្នុងមន្ទីរពេទ្យ។ 

និន្នាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញប្រសិទ្ធភាពបានធ្វើឡើងបន្ទាប់ពីមានការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែលដែលបានបង្ហាញថា ប្រសិទ្ធិភាពនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន​ ហ្វាយហ្ស័រ​ (Pfizer) បានធ្លាក់ចុះខ្លាំងក្នុងចំណោមមនុស្សចាស់ដែលបានចាក់វ៉ាក់សាំងនេះកាលពីដើមឆ្នាំនេះ។​ ទិន្នន័យនេះបានធ្វើឲ្យប្រទេសអ៊ីស្រាអែលចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋរបស់ខ្លួនដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។

ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងទាំងនោះបានលើកឡើងថា ការធ្វើទំនើបកម្មវ៉ាក់សាំងកូវីដ-១៩ ដើម្បីប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីគឺជាវិធីដ៏ប្រសើរ​ ជាជាងការចាក់វ៉ា​ក់សាំងដូសបន្ថែមទៅលើវ៉ាក់សាំងដើមដែលបានចាក់រួចហើយ។ 

រដ្ឋបាលចំណីអាហារ​ និងឱសថអាមេរិក​ជិតឈានដល់ការសម្រេចចិត្តមួយដែលថាតើគួរផ្តល់អនុសាសន៍ឲ្យមានការចាក់វ៉ាក់សាំងកូវីដ-១៩​ ដល់កុមារអាយុក្រោម​ ១២ឆ្នាំ និងការចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋអាមេរិកពេញវ័យដែរឬទេ។

ទាំងរដ្ឋបាលចំណីអាហារ​ និងឱសថអាមេរិក​ និងមជ្ឈមណ្ឌលគ្រប់គ្រង​ និងបង្ការជំងឺឆ្លងរបស់អាមេរិកបានផ្តល់អនុសាសន៍ កាលពីខែមុន ឲ្យចាក់វ៉ាក់សាំងដូសទី៣ នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន​ ហ្វាយហ្ស័រ​ (Pfizer) និង ម៉ូឌឺនណា (Moderna) ដល់ក្រុមមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ៕

ត្ថបទ នឹងរូបភាព៖ Puthinews

អានបន្ត

spot_img