ស្តាប់អត្ថបទជាសម្លេង
ប្រទេសថៃ៖ នៅថៃ្ងទី១១ ខែសីហាកន្លងទៅ មេដឹកនាំក្រុមអ្នកតវ៉ាម្នាក់ និងក្រុមអ្នកតវ៉ាចំនួន១២នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃ ធ្វើការកោះហៅ និងមិនអនុញ្ញាតឱ្យធានានៅក្រៅឃុំទេ បន្ទាប់ពីក្រុមអ្នកតវ៉ាទាំងនេះ បានធ្វើការប្រឆាំងជាមួយរដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយក្រុមអ្នកតវ៉ាបានទាមទារឱ្យលោកប្រាយុទ្ធ ចាន់អូឆា ចុះចេញពីតំណែង និងទាមទារឱ្យមានការកំណែទម្រង់ស្ថាប័នព្រះមហាក្សត្រថៃ ដែលការតវ៉ានោះ បានធ្វើឡើង កាលពីថ្ងៃទី០៣ ថ្ងៃទី០៧ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១កន្លងទៅ នៅអនុស្សាវរីយ៍ឆៃសមរភូមិ។ ខណៈនេះសមត្ថកិច្ចកំពុងតែដំណើរការរឿងក្តីទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា៖សរុបការចោទប្រកាន់របស់សមត្ថកិច្ចថៃ ទៅលើក្រុមអ្នកតវ៉ានៅថៃ មិនតិចជាង៥១៤ករណីនោះទេ៕
អត្ថបទ និងរូបភាពដោយ៖ Puthi News