31 C
Phnom Penh
Wednesday, November 6, 2024

ក្រុមអ្នកជំនាញព្រមានរលកឆ្លងលើកទី៣នៃជំងឺកូវីដ-១៩អាចនឹងកើតមាននៅឥណ្ឌា

ស្តាប់អត្ថបទជាសម្លេង

ខណៈដែលភាពតក់ស្លុតចំពោះអ្វីដែលបានកើតឡើងក្នុងអំឡុងរលកឆ្លងជំងឺកូវីដ-១៩លើកទី២ដ៏ធ្ងន់ធ្ងរនៅមិនទាន់រលុបបាត់ពីអារម្មណ៍របស់ពលរដ្ឋឥណ្ឌាផងនោះ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានព្រមានរួចហើយថាអាចនឹងមានរលកឆ្លងលើកទី៣វាយប្រហារប្រទេសនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

សមាគមវេជ្ជសាស្ត្រឥណ្ឌាបានព្រមានកាលពីខែកក្កដាថា រលកឆ្លងលើកទី៣នឹងកើតឡើងដោយមិនអាចចៀសបានឡើយ បើផ្អែកទៅលើទិន្នន័យដែលមាននិងប្រវត្តិនៃជំងឺនេះ។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលឥណ្ឌាបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ចំនួន៣០,៩៤១នាក់ក្នុងរយៈពេល១៤ម៉ោងចុងក្រោយដោយធ្លាក់ចុះពីជិត៤ម៉ឺននាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃមុន។

អាជ្ញាធរឥណ្ឌាបានបើកផ្សារឡើងវិញស្ទើរតែទាំងអស់ព្រមទាំងបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ សាលារៀនក៏ត្រូវបានបើកឡើងវិញនៅក្នុងរដ្ឋភាគច្រើនផងដែរ។

បើទោះបីជាវិធានការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ ប៉ុន្តែក្រុមការងារស្ថិតក្រោមក្រសួងមហាផ្ទៃបានព្រមានថារលកឆ្លកជំងឺកូវីដ-១៩លើកទី៣អាចនឹងវាយប្រហារប្រទេសឥណ្ឌានៅចន្លោះខែកញ្ញា ដល់ខែតុលា។

ក្រុមការងារនេះបានផ្តល់ការណែនាំថា រដ្ឋាភិបាលសហព័ន្ធគួរតែពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាចាំបាច់ដើម្បីទប់ទល់នឹងការកើនឡើងនៃករណីឆ្លង។

គិតត្រឹមថ្ងៃអង្គារ ឥណ្ឌាចាក់វ៉ាក់សាំងបានជាង៦៣៣លានដូសក្នុងនោះ៥២%នៃពលរដ្ឋពេញវ័យរបស់គេសរុប៩៤៤លាននាក់បានចាក់យ៉ាងហោចមួយដូស និងជាង១៥%បានចាក់ពីរដូសរួចរាល់៕

អត្ថបទ​ នឹងរូបភាពដោយ៖ Puthi news

អានបន្ត

spot_img
spot_img