26 C
Phnom Penh
Monday, December 9, 2024

ក្រុមអាជីវករខ្មែរនៅក្នុងផ្សាររោងក្លឿ ផ្ដល់អំណោយតាមរយៈលោ ក ហ៊ឹម សុវណ្ណ ចែកជូនដ ល់កម្មករខ្មែរដែលមានជីវភាពខ្វះខាត ចំនួន៥៤គ្រួរសារ ដែលកំពុងឋិតនៅក្នុងតំបន់បិទខ្ទប់

ស្តាប់អត្ថបទជាសម្លេង

ខេត្តបន្ទាយមានជ័យ៖ កម្មករខ្មែរដែលស៊ីឈ្នួលបោក និងដេស្បែកជើង ដេរកាបូប  ដេរខោអាវ និងដេមួក  ដែលកំពុងស្នាក់នៅបន្ទប់ជួល២ ០០បន្ទប់ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ក្នុង ភូមិសាស្ត្រផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេស ថៃចំនួន៥៤គ្រួសារ ដែលមានជីវភាពខ្វះខាតទទួលបានអំណោយពីសប្បុរសជន  ដែលជាក្រុមអាជីវករលក់ដូរក្នុងផ្សាររោងក្លឿទាំងអស់ ផ្ដល់ជូនតាមរយៈលោក ហ៊ឹ ម សុវណ្ណ ដែលជាអាជីវករដូចគ្នា នឹងតំណាងឱ្យអាជីវករក្នុង ផ្សារទាំងអស់នៅចំណុច ផ្សារដំបូលខៀវជាប់ព្រំដែនកម្ពុជា។

លោក ហ៊ឹ ម សុវណ្ណ បានឱ្យដឹងថា ការចុះចែកអំណោយជូនដល់កម្មករខ្មែរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ដោយមានការអញ្ជើញចូលរួមពីអ្នកគ្រប់គ្រងផ្សារ ទាហានឈុតខ្មៅ និ ងអាជ្ញាធរមូលដ្ឋាន នៃប្រទេសថៃផងដែរ។

លោកបញ្ជាក់ថា អំណោយដែលយកមកចែកជូនដល់កម្មករខ្មែរដែលមានជីវភាពខ្វះខាត កំពុងស្នាក់នៅចំណុចខាងលើនោះបានមកពីសប្បុរសជន  ដែលជាអាជី វករខ្មែរនៅក្នុងផ្សាររោងក្លឿទាំងអស់ ដើរប្រមូលលុយគ្នា ដើម្បីយកមកប្រគល់ជូនលោកទិញជាសម្ភារៈ និងគ្រឿងឧ បភោគបរិភោគ យកមកចែកជូន ដល់ពួកគាត់ ដើម្បី ជាការកាត់បន្ថយការខ្វះ ខាត មួយគ្រាផងដែរ។

អំណោយដែលត្រូវ ចេះ ជូនដល់កម្មរខ្មែរ ទាំង៥៤គ្រួសារ ក្នុងគ្រួសារទទួលបាន៖ អង្ករ មី ត្រីខ ប្រេងឆា ទឹកត្រី ទឹកស៊ីអីវ ស្កសរ ប៊ីចេង អំបិល ទឹកបរិសុទ្ធ សាប៊ូបោកខោអាវ និងពងមាន់ ចំនួន១បន្ទះ ស្មើនឹង៣០គ្រាប់ផងដែរ។ ដោយឡែក សម្រាប់ថ្ងៃទី១៤ ខែកញ្ញា លោក ហ៊ឹ ម សុវណ្ណ  នឹងបន្តនាំយកអំណោយ ដែលទទួលបានពីក្រុម អាជីវករ  ផ្តល់ជូន កម្មករខ្មែរ ដែលមានជីវភាពខ្វះខាតខ្លាំង ជាងគេនៅក្រៅតំ បន់បិតខ្ទប់ក្នុងភូមិសា ស្ត្រខាងលើចំនួន១០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ប្រេងឆា ទឹកត្រី ,ទឹកស៊ីអីវ  ស្កសរ ប៊ីចេង អំបិល ទឹកបរិសុទ្ធ សាប៊ូបោកខោអាវ ភួយ មុង កន្ទេល និងពងមាន់ចំនួន១បន្ទះ ស្មើនឹង៣០គ្រាប់។

ជាមួយគ្នានោះដែរ លោកក៏បានថ្លែងអគុណ ចំពោះ សប្បុរសជន ទាំងអស់ ដែលបានជួយគ្នា ក្នុងគ្រាលំបាក ក្នុងអំឡុងដែលប្រទេសក៏ដូចជា លើពិភពលោក កំពុង ជួបវិបត្តិនូវជំងឺកូវីដ-១៩ ដ៏សាហាវនេះ។

សូមបញ្ជាក់ផងដែរថា ថ្មីនេះប្រព័ន្ធផ្សព្វ ផ្សាយក្នុង ស្រុកថៃ បានធ្វើ ការផ្សព្វផ្សាយ ពាក់ព័ន្ធ ទៅនឹងអាជ្ញាធរនៃប្រទេសថៃយល់ព្រម ឱ្យអាជ្ញាធរកម្ពុជា  ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនអាជីវករ កម្មករខ្មែរ ដែលកំពុង ស្នាក់នៅនឹងលក់ដូរនៅក្នុងភូមិសាស្ត្រផ្សារ រោងក្លឿប្រទេសទថៃ តាមការស្នើសុំរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យតែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ។

គួររម្លឹកផងដែរថា នៅក្នុង ភូមិ សាស្ត្រផ្សារ រោងក្លឿ ប្រទេ សថៃទាំងមូលត្រូវបានអាជ្ញាធ រថៃធ្វើកា របិតខ្ទប់ផ្សារមិនអនុញ្ញាត ឱ្យមានការចេញចូលឡើយពោល គឺជាតំបន់ក្រហម ចាប់តាំងពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ រហូតមកដល់ពេលនេះបន្ទាប់ពីផ្ទុះនូវជំងឺកូវីដ-១៩ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img