ស្តាប់អត្ថបទជាសម្លេង
ក្រុមហ៊ុន Facebook បានប្រកាសថា ខ្លួនបានបិទគណនីក្រុមតាលីបង់ និងរាល់ការបង្ហោះទាំងអស់ដែលមានខ្លឹមសារគាំទ្រក្រុមនេះ ពីព្រោះក្រុមហ៊ុនខ្លួនបានចាត់ទុកក្រុមនេះជាអង្គការភេរវកម្ម។
ក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតមួយនេះបានបញ្ជាក់ថា ខ្លួនមានក្រុមអ្នកជំនាញជាជនជាតិអាហ្វហ្គានីស្ថានដែលមានការតាំងចិត្ត និងប្រឹងប្រែងដើម្បីត្រួតពិនិត្យមេីល និងលុបចោលខ្លឹមសារទាំងឡាយណាដែលមានជាប់ទាក់នឹងក្រុមតាលីបង់។
អ្នកនាំពាក្យឲ្យក្រុមហ៊ុន Facebook បាននិយាយថា «ក្រុមតាលីបង់ត្រូវបានដាក់ទណ្ឌកម្មថាជាអង្គការភេរវកម្មនៅក្រោមច្បាប់របស់អាមេរិក ហើយយើងបានបិទពួកគេមិនឲ្យប្រេីប្រាស់សេវាកម្មរបស់យើងទេ។ នេះមានន័យថាយើងបានលុបចោលគណនីដែលកាន់កាប់ ដោយក្រុមតាលីបង់ ហើយហាមឃាត់ការគាំទ្រ, ការសរសេីរ និងការបង្កេីតតំណាងឱ្យក្រុមនេះ»។


អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលក្រុមតាលីបង់បានប្រើប្រាស់បណ្តាញសង្គមផ្សេងៗដើម្បីផ្សព្វផ្សាយសាររបស់ខ្លួន។
ការចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័សរបស់ក្រុមតាលីបង់ បានបង្កើតឱ្យមានបញ្ហាប្រឈមថ្មីៗសម្រាប់ក្រុមហ៊ុនបច្ចេកវិជ្ជានានាជុំវិញបញ្ហាថាតេីត្រូវដោះស្រាយជាមួយខ្លឹមសារនៃការបង្ហោះដែលមានជាប់ទាក់ទងនឹងក្រុមនេះដោយរបៀបណា។
ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ខ្លួនមិនធ្វើការសម្រេចចិត្តអំពីការទទួលស្គាល់រដ្ឋាភិបាលរបស់ប្រទេសណាមួយទេ ប៉ុន្តែផ្ទុយមកវិញគឺធ្វើតាម «សិទ្ធិអំណាចរបស់សហគមន៍អន្តរជាតិ»៕




អត្ថបទនឹង រូបភាពដោយ Puthi news