30 C
Phnom Penh
Tuesday, October 8, 2024

ក្រុមយុវជន៣នាក់ ដែលប្រព្រឹត្តអំពើសម្លាប់មនុស្ស ត្រូវបានតុលាការកាត់ទោស ក្រោមការចោទប្រកាន់ពីបទ «ឃាតកម្ម និងបទរួមគំនិតក្នុងអំពើឃាយកម្ម» តាមមាត្រា១៩៩ និងមាត្រា២៩ នៃក្រមព្រហ្មទ័ណ្ឌ

 ជនជាប់ចោទទាំង៣នាក់ដែលមានវត្តមានក្នុងរង្វង់ក្រចកសេះ ទី១ឈ្មោះ ឈ្មោះ រ៉ាត់ ណារ៉ាក់ (ហោ រ៉ាក់) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ជនជាតិខ្មែរ ស្នាក់នៅភូមិ៥ សង្កាត់មនោរម្យ ខណ្ឌ៧មករា (គ្មានសារធាតុញៀន)។ ទី២-ឈ្មោះ ពិន បូរី (ហៅ រី) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(គ្មានសារធាតុញៀន) ។

និងទី៣- ឈ្មោះ អូន ដារ៉ា (ហៅហេង) ភេទប្រុស អាយុ២១ឆ្នាំ ជាសិស្សសាលា ជនជាតិខ្មែរ ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារ ធាតុញៀន)។

 នៅក្នុងសវនាការជនជាប់ចោទទាំង៣នាក់ បានសារភាពពីការសម្លាប់គូទំនាស់ក្រោយពួកគេឈ្លោះគ្នានៅក្នុងក្លឹបរាំរែក ហើយចេញមកក្រៅបន្តឈ្លោះនៅតាមផ្លូវទៀត ដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង២២:០០នាទី យប់ នៅចំណុចហ្គោឡាញ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនដៃដល់បានសារភាពថាជនរងគ្រោះ ដែលត្រូវបានពួកខ្លួន ទាំង៣នាក់ វាយ និង គប់នឹងដុំថ្មបណ្តាលឱ្យស្លាប់នោះ  មានឈ្មោះ មាស វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

  ដោយសារជនដៃដល់បានសារភាពច្បាស់ៗ ពីកំហុសក្នុងការសម្លាប់មនុស្ស លោកហេង ផេង ជាតំណាងអយ្យការបានស្នើឱ្យចៅក្រមតុលាការផ្ដន្ទាទោសតាមច្បាប់កំណត់ ។
 លោកធាម ច័ន្ទពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជំនុំជំរះបានកំណត់យកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខដើម្បីប្រកាសសាលក្រម៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img