34 C
Phnom Penh
Monday, February 6, 2023

ក្រុមមន្ត្រីអាមេរិក បន្តរកឃើញឯកសារសម្ងាត់បន្ថែមទៀត នៅក្នុងផ្ទះរបស់លោក ចូ បៃដិន

(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីនៅក្នុងសហរដ្ឋអាមេរិក បានរកឃើញឯកសារសម្ងាត់ ៦ដុំ បន្ថែមទៀត កំឡុងការស្វែងរកមួយនៅឯគេហដ្ឋានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក បុប បៅអឺ (Bob Bauer) បានឱ្យដឹងថានៅក្នុងចំណោមឯកសារសម្ងាត់ទាំងនោះ មានមួយចំនួនចុះកាលបរិច្ឆេទក្នុងពេលដែលលោក ចូ បៃដិន ធ្វើជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋ Delaware ចាប់តាំងពីឆ្នាំ១៩៧៣ ដល់ឆ្នាំ២០០៩។ មេធាវីផ្ទាល់ខ្លួនរបស់លោក បៃដិនរូបនេះបានបន្ថែមថាឯកសារមួយចំនួយដទៃទៀត គឺជាមានកាលបរិច្ឆេទនៅពេលលោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតី នៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ថាតើឯកសារសម្ងាត់ខាងលើ មានភាពរសើបខ្លាំងប៉ុនណា ឬក៏ថាតើវានៅតែរក្សាបាននូវការសម្ងាត់បានដែរឬក៏យ៉ាងណានោះទេ?

គួរបញ្ជាក់ថា ការស្វែងរកមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ ធ្វើឡើងដោយក្រុមមន្ត្រីអាមេរិកមកពីក្រសួងយុត្តិធម៌ និងចំណាយពេល១៣ម៉ោង ក្រោយមានការអនុញ្ញាតពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដល់ក្រុមមន្ត្រីចុះឆែកឆេរផ្ទះរបស់លោក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img