26 C
Phnom Penh
Saturday, July 27, 2024

ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ា បានចាប់ខ្លួនបុគ្គលិកយោធារាប់រយនាក់

ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃទី6 ខែឧសភាថាខ្លួនបានចាប់យកទីបញ្ជាការយោធាមួយ និង ចាប់អ្នកទោសទាហានរដ្ឋាភិបាល រាប់រយនាក់នៅភាគខាងលិចរដ្ឋរ៉ាឃីន ដែលជាការវាយប្រហារចុងក្រោយ លើទីតាំងយោធា។ការប៉ះទង្គិចគ្នា បានធ្វើឱ្យកក្រើករដ្ឋរ៉ាឃីនចាប់តាំងពីកងទ័ពអារ៉ាកាន (AA) បាន វាយប្រហារកងកម្លាំងសន្តិសុខក្នុងខែវិច្ឆិកាដោយបញ្ចប់បទឈប់បាញ់ ដែលបានធ្វើឡើងយ៉ាងទូលំទូលាយ ចាប់តាំងពីរដ្ឋប្រហារឆ្នាំ2021 របស់របបយោធា។ យោធា នៅតែកាន់កាប់រដ្ឋធានីរបស់រដ្ឋ Sittwe ប៉ុន្តែក្រុមយុទ្ធជន AA បានដណ្តើមយកទឹកដីនៅស្រុកជុំវិញ រួមទាំងមូលដ្ឋាននៅតាមព្រំដែនជាមួយប្រទេសឥណ្ឌា និងបង់ក្លាដែស។ វីដេអូមួយដែលចេញផ្សាយដោយ AA បាន និយាយថា ក្រុមនេះបានចាប់យក”បញ្ជាការប្រតិបត្តិការយោធា 15 (MOC15)” នៅជិតទីប្រជុំជន Buthidaung ប្រហែល 90គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Sittwe។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏បានរាយការណ៍ពីការប៉ះទង្គិចគ្នា នៅជុំវិញButhidaung ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដែរ។AA បាននិយាយថា បន្ទាប់ពីការវាយលុកចុងក្រោយ កងទ័ពយោធាបានប្រឈមមុខនឹងការបរាជ័យទាំងស្រុង ហើយបានចុះចាញ់។ AA គឺជាក្រុមជនជាតិភាគតិចមួយក្នុងចំនោមក្រុមជនជាតិភាគតិច ប្រដាប់ អាវុធជាច្រើននៅតំបន់ព្រំដែននៃប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនបានប្រយុទ្ធជាមួយយោធា ចាប់តាំងពីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ1948 លើស្វ័យភាពនិងការគ្រប់គ្រងធនធានដ៏កម្រ។AAអះអាងថា កំពុងប្រយុទ្ធដើម្បីស្វ័យភាពបន្ថែមទៀត សម្រាប់ប្រជាជនជនជាតិភាគតិចរ៉ាឃីនរបស់រដ្ឋ។ នៅឆ្នាំ2019 ការប៉ះទង្គិចគ្នារវាង AA និងយោធាបានធ្វើឱ្យតំបន់នេះផ្ទុះឡើង ហើយមនុស្សប្រហែល200,000 នាក់ ត្រូវបានផ្លាស់ទីលំនៅ។នៅឆ្នាំ2017
យោធាបានចាប់ផ្តើមការបង្ក្រាបជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅទីនោះដែលឥឡូវនេះជាកម្មវត្ថុនៃសំណុំរឿងប្រល័យពូជសាសន៍របស់ UN។ ប្រធានសិទ្ធិមនុស្សរបស់ UN បាននិយាយកាលពីខែមុនថា ចាប់តាំងពីការផ្ទុះឡើងនៃខែវិច្ឆិកាការប្រយុទ្ធគ្នាបានរីករាលដាលដល់ ១៥ នៃសង្កាត់ចំនួន១៧របស់រដ្ឋរ៉ាឃីន។មានមនុស្សរាប់រយនាក់ត្រូវបានសម្លាប់ឬរងរបួស ហើយជាង 300,000 នាក់ ត្រូវបានផ្លាស់ទីលំនៅ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img