26 C
Phnom Penh
Saturday, July 27, 2024

ក្រុមបាតុករអ៉ីរ៉ាក់សម្រុកចូលអុកឡុកស្ថានទូតស៊ុយអែត

ក្រុមបាតុករដែលមានការខឹងសម្បារទៅនឹងគម្រោងដុតបំផ្លាញសេចក្ដីចម្លងនៃ «គម្ពីគួរអាន» របស់សាសនាអ៉ីស្លាម នៅក្នុងប្រទេសស៊ុយអែត បានសម្រុកចូល អុកឡុកស្ថានទូតស៊ុយអែត ប្រចាំរដ្ឋធានីបាកដាដ ប្រទេសអ៉ីរ៉ាក់។

សកម្មភាពក្រុមបាតុករអ៉ីរ៉ាក់ បានសម្រុកចូល និងដុតភ្លើងនៅក្នុងបរិវេណស្ថានទូតស៊ុយអែត នៅព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ ក្រុមបាតុករបាននាំគ្នាគ្រវីទង់ជាតិ និងស្រែកច្រៀងបង្ហាញការគាំទ្រដល់មេដឹកនាំសាសនានិកាយស៊ីអ៉ីតដ៏មានឥទ្ធិពល ក្នុងប្រទេសអ៉ីរ៉ាក់ គឺលោក មុកតាដា អាល់ សាដាដ (Muqtada al-Sadr)។

ក្រសួងការបរទេសអ៉ីរ៉ាក់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពចូលអុកឡុកស្ថានទូតស៊ុយអែត ហើយបានណែនាំឱ្យអាជ្ញាធរ បើកការស៊ើបអង្កេតមួយជាបន្ទាន់ និងចាត់វិធានការចាំបាច់នានាដើម្បីការពារសន្តិសុខស្ថានទូត។

បាតុកម្មតវ៉ានៅថ្ងៃព្រហស្បតិ៍នេះ ប្រឆាំងនឹងស្ថានទូតស៊ុយអែត ត្រូវបានធ្វើឡើងដោយក្រុមអ្នកគាំទ្រលោក សាដាដ ដើម្បីបង្ហាញការតវ៉ា និងខឹងសម្បាររបស់ ពួកគេ ចំពោះគម្រោងដុតសេចក្ដីចម្លងគម្ពីគួរអានមួយក្បាល ក្នុងប្រទេសស៊ុយអែត។ហើយប៉ូលិសស៊ុយអែត បានអនុញ្ញាតលើពាក្យស្នើសុំមួយ សម្រាប់ការជួបជុំជាសាធារណៈនៅខាងក្រៅស្ថានទូតអ៉ីរ៉ាក់ក្នុងទីក្រុងស្ដុកខុល នៃប្រទេសស៊ុយអែត នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដានេះ ជាមួយនឹងគម្រោងដុតគម្ពីគួរអាន និងទង់ជាតិអ៉ីរ៉ាក់ផងដែរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img