26 C
Phnom Penh
Saturday, July 27, 2024

ក្រុមបាតុករប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ ប៉ះទង្គិចជាមួយប៉ូលិសក្នុងប្រទេសក្រិក

ស្តាប់អត្ថបទជាសម្លេង

ប៉ូលិសប្រទេសក្រិក​ កាលពីថ្ងៃសៅរ៍​ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក​ និងទឹក​ ដើម្បីបំបែកការធ្វើបាតុកម្មរបស់មនុស្សរាប់រយនាក់ដែលតវ៉ាប្រឆាំងនឹងការតម្រូវឲ្យចាក់វ៉ាក់សាំងកូវីដ-១៩​ ជាកំហិត​។ 

អាជ្ញាធរបាននិយាយថា​ ក្រុមអ្នកតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងប្រមាណ ២.៥០០នាក់បានគប់ដុំភ្លេីងទៅលើប៉ូលិសដែលកំពុងរារាំងពួកគេមិនឱ្យចូលទៅក្នុងកន្លែងរៀបចំពិព័រណ៍ពាណិជ្ជកម្មមួយជាកន្លែងដែលនាយករដ្ឋមន្រ្តីក្រិកកំពុងថ្លែងសុន្ទរកថា។

ការតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩​ បានចាប់ផ្តើមនៅក្នុងខែកក្កដា​ បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសឲ្យបុគ្គលិកសុខាភិបាលទាំងអស់​ និងបុគ្គលិកនៅតាមមណ្ឌលថែទាំមនុស្សចាស់ត្រូវតែចាក់វ៉ាក់សាំងជាកំហិត។ 

បុគ្គលិកសុខាភិបាលជួរមុខជិត ៦.០០០នាក់ត្រូវបានព្យួរពីការងារដោយសារពួកគេមិនបានចាក់វ៉ាក់សាំងឲ្យបានយ៉ាងហោចណាស់មួយដូស​ តាមការកំណត់នៅត្រឹមថ្ងៃទី០១ ខែកញ្ញា​។

កាលពីដើមខែនេះ​ រដ្ឋាភិបាលបានផ្តល់ឱកាសលេីកទី២​ ឱ្យបុគ្គលិកសុខាភិបាលដែលមិនបានចាក់វ៉ាក់សាំង​ ទៅចាក់វ៉ាក់សាំង​ និងបានអនុញ្ញាតឱ្យអ្នកដែលត្រូវបានព្យួរពីការងារអាចត្រលប់មកធ្វើការវិញ។

សហជីពការងារវិស័យសុខាភិបាលព្រួយបារម្ភថា​ បុគ្គលិកសុខាភិបាលដែលមិនបានចាក់វ៉ាក់សាំងសរុបចំនួន ១០.០០០នាក់អាចត្រូវបានព្យួរពីការងារ​ ដែលនេះបង្កការរំខានទៅដល់ប្រតិបត្តិការនៅតាមមន្ទីរពេទ្យដែលកំពុងខ្វះបុគ្គលិកពេទ្យស្រាប់ក្នុងគ្រាដែលករណីឆ្លងវីរុសកូវីដ-១៩​ នៅតែខ្ពស់។

យោងតាមតួលេខផ្លូវការ​ ពលរដ្ឋក្រិកប្រហែល ៥,៧លាននាក់​ ឬប្រមាណ​ ៥៥% នៃពលរដ្ឋសរុប​ បានចាក់វ៉ាក់សាំងកូវីដ-១៩​ ពេញលេញហើយ ខណៈដែល​ ៥៩% បានចាក់វ៉ាក់សាំងមួយដូស៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img