30 C
Phnom Penh
Saturday, July 27, 2024

ក្រុមបណ្តុំអាជីវកម្មជាង ៦០ នៅទាំងខេត្តពោធិ៍សាត់ ស្វែងយល់ពីការគ្រប់គ្រងទិន្នន័យ ក្នុងប្រព័ន្ធទូទាំងប្រទេស MIS ដើម្បីឆ្លើយតបការងារទាន់ពេលវេលា

ស្តាប់អត្ថបទជាសំឡេង

ពោធិ៍សាត់៖ ក្រុមបណ្តុំអាជីវកម្មចំនួន៦៣ ដែលក្នុងនោះ មានបណ្តុំអាជីវកម្មដំណាំស្រូវ បន្លែ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងចិញ្ចឹមកង្កែប បានចូលរួមស្វែងយល់ក្នុងសិក្ខាសាលាតម្រង់ទិសមួយ ស្តីពីការគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធទូទាំងប្រទេស MIS ដែលរៀបចំដោយក្រុមការងារកម្មវីធី ASPIRE ប្រចាំខេត្តពោធិ៍សាត់។


ការស្វែងយល់ពីការគ្រប់គ្រងទិន្នន័យ MISនេះ មានការបង្ហាញពីការវាយតម្លៃ សមត្ថភាពបណ្តុំអាជីវកម្ម និងការគ្រប់គ្រងប្រើប្រាស់មណ្ឌលប្រមូលផ្តុំកសិផលសម្រាប់បណ្តុំអាជីវកម្ម ទៅដល់ក្រុមការងារអនុវត្តអនុកម្មវិធីថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីរៀបចំយន្តការការងារនៅមូលដ្ឋានឱ្យមានទាន់ពេលវេលា។


លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកម្មវិធី ASPIRE ប្រចាំខេត្តបានចាត់ទុកថា នេះជាឱកាសល្អសម្រាប់សមាជិកបណ្តុំអាជីវកម្មទាំង៦០ បណ្តុំ បានមកជជែកពិភាក្សាដេញដោលគ្នា ជាមួយដៃគូរពាក់ព័ន្ធ ដើម្បីតម្រង់ទិសទៅរកគោលដៅមួយច្បាស់លាស់។


ដោយឡែក អគារប្រមូលផ្តុំផលិតផល ក៏ត្រូវរៀបចំយន្តការគ្រប់គ្រងឱ្យបានច្បាស់លាស់ផងដែរ រួមមាន រចនាសម្ព័ន្ធ ការប្រមូល និងគៀងគរធនធាន សម្រាប់ការប្រើប្រាស់ប្រតិបតិ្តការរៀបចំបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាជាមួយម្ចាស់ដី ក្នុងរយៈពេលកំណត់មួយ។
លោក ហ៊ន់ សុវណ្ណ ទទួលបន្ទុកការងារបច្ចេកទេស M&E និង លោក ស៊ុន វណ្ណ ទីប្រឹក្សាគ្រប់គ្រងកម្មវិធី បានធ្វើបទបង្ហាញគោលការណ៍ណែនាំ ពីរបៀបវាយតម្លៃបណ្តុំអាជីវកម្ម ការគ្រប់គ្រង និងប្រើប្រាស់អគារប្រមូលផ្តុំ កសិផល និងការគ្រប់គ្រងទិន្នន័យក្នុងប្រព័ន្ធទូទាំងប្រទេស MISនេះ។
គួរបញ្ជាក់ថា មន្ទីរកសិកម្មខេត្ត បានស្នើសុំដល់ក្រុមការងារថ្នាក់ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ សូមជួយចុះរៀបចំសម្របសម្រួល និងអនុវត្តការងារឱ្យបានទាន់ពេលវេលា ក៏ដូចជាការពង្រឹងបណ្តុំអាជីវកម្ម និងការផលិត ឱ្យឆ្លើយតបតាមតម្រូវការ និងសូមអនុវត្តការងារតាមផែនការ ដែលបានកំណត់ ឱ្យបានមុនពាក់កណ្តាលខែតុលា ២០២១ខាងមុខនេះ ដើម្បីឱ្យការងារសម្រេចបានទាន់ពេលវេលា៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img