26 C
Phnom Penh
Saturday, July 27, 2024

ក្រុមទាហានស៊ីឈ្នួលរុស្ស៉ី Wagner ត្រូវសហដ្ឋអាមេរិកប្រកាសចាត់ទុកជា «ក្រុមឧក្រិដ្ឋជន»

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិកបានប្រកាសកត់ឈ្មោះ ក្រុមទាហានស៊ីឈ្នួល វេកណឺ (Wagner) របស់រុស្ស៉ី ដែលបាននិងកំពុងជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ចូលជា «ក្រុមឧក្រិដ្ឋជនឆ្លងដែន»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក ចន ខឺប៊ី (John Kirby) បាននិយាយថា ក្រុមទាហានឯកជន Wagner ដែលគ្រប់គ្រងដោយលោក យេវហ្កេនី ព្រីហ្កោហ្ស៉ីន (Yevgeny Prigozhin) ដែលជាអ្នកជំនួញមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ ប្រធានាធិបតីរុស្ស៉ីលោក វ៉្លាឌីមៀ ពូទីន មានកងកម្លាំងប្រហែល៥០,០០០នាក់ នៅអ៊ុយក្រែន ក្នុងនោះ៨០ភាគរយ គឺត្រូវបានកេណ្ឌចេញពី ប្រព័ន្ធពន្ធនាគាររបស់ប្រទេសរុស្ស៉ី។

លោក ខឺប៊ី បានលើកឡើងដូច្នេះថា «ក្រុម Wagner គឺជាអង្គការឧក្រិដ្ឋជនមួយ ដែលកំពុងប្រព្រឹត្តទង្វើសាហាវឃោរឃៅ និងសកម្មភាពរំលោភសិទ្ធិមនុស្សនៅកន្លែងជាច្រើន។ ទន្ទឹមគ្នា ពួកយើងក៏នឹងប្រឹងប្រែងឥតឈប់ឈរដើម្បីស្វែងរក, បង្អាក់, បកអាក្រាត និងដាក់គោលដៅលើ អ្នកដែលកំពុងតែជួយក្រុមនេះថែមទៀត។

គួរបញ្ជាក់ថា ការចាត់បញ្ចូលខាងលើ នឹងអនុញ្ញាតឱ្យអាមេរិកអាចដាក់ទណ្ឌកម្ម បានកាន់តែទូលំទូលាយលើក្រុម Wagner ដែលក្រៅពីប្រតិបត្តិការបម្រើជា កងកម្លាំងប្រដាប់អាវុធស៉ីឈ្នួល ក្រុមនេះក៏មានអាជីវកម្មនៅឯទ្វីបអាហ្រ្វិកក៏ដូចជាកន្លែងផ្សេងទៀតផងដែរ។ បើតាមសេតវិមាន ទីក្រុងវ៉ាស៉ីនតោននឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមលើក្រុម Wagner នៅសប្តាហ៍ក្រោយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img