30 C
Phnom Penh
Saturday, July 27, 2024

ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ បន្តយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ក្រុមគ្រូពេទ្យរថយន្តចល័ត យោធភូមិភាគទី៥ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ បានបន្តយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការដឹកនាំផ្ទាល់ ពីសំណាក់ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ។ 

លោកមេបញ្ជាការ បានបញ្ជាក់ថា តាមផែនការ ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមចាក់ដោយស្ម័គចិត្តពីប្រជាពលរដ្ឋ និងមានកិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ពីសំណាក់អាជ្ញាធរមូលដ្ឋាន រដ្ឋបាលក្រុង ប្រជាពលរដ្ឋបានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១នេះ ដោយក្រុមរថយន្តចល័ត កងពលតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥  បានដំណើរការចាក់ជូនប្រជាពលរដ្ឋ កម្មករ និយោជិត ដោយឥតគិតថ្លៃ រួមជាមួយការចល័តទៅគៀកផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ 

ក្នុងឱកាសនោះផងដែរ ឧត្តសេនីយ៍ត្រី សឹង្ហ ទុំ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលបានទទួលការចាក់វ៉ាក់សាំងដូសទី២ រួច ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣កាពារ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។ 

ឆ្លើយតបទៅនឹងការផ្តល់ជូននូវវ៉ាក់សាំងដូសទី២នេះ ប្រជាពលរដ្ឋបានសម្តែងសេចក្តីត្រេកអរ រីករាយ និងរំភើបរីរាយ ដល់ប្រមុខរាជរដ្ឋាភិបាល និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមគោរពអរគុណជូនចំពោះសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img