30 C
Phnom Penh
Sunday, December 1, 2024

ក្រុមការងាររាជរដ្ឋាភិបាល ផ្ដល់អំណោយដល់រដ្ឋបាលស្រុកស្រីស្នំ ដើម្បីផ្គត់ផ្គង់មណ្ឌលចត្ដាឡីស័ក មណ្ឌលព្យាបាលជំងឺកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ ស្របពេលដែលពលករចំណាកស្រុកមកពីប្រទេសថៃ ដែលកំពុងធ្វើចត្ដាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ នៅស្រុកស្រីស្នំ ខេត្ដសៀមរាប បានមកជាបន្តបន្ទាប់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយស្រុកស្រីស្នំ ខេត្ដសៀមរាប បាននាំយកអំណោយ និងថវិកា ផ្ដល់ជូនរដ្ឋបាលស្រុកស្រីស្នំ ដើម្បីដោះស្រាយភាពខ្វះខាត របស់ប្រជាពលករមកពីក្រៅប្រទេស និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្ដាឡីស័ក និងព្យាបាលជំងឺ ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

លោកស៊ាន បូរ៉ាត់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ ខេត្ដសៀមរាប មានប្រសាសន៍ថា អំណោយទាំងនោះមានអង្ករ មានទឹកសុទ្ធ និងថវិកាជាង ៦លានរៀល ដែលអំណោយទាំងនេះ បានមកពីការចូលរួមរបស់ក្រុមការងាររាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាកដល់រដ្ឋបាលស្រុក សម្រាប់ផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ និងពលករ ដែលពួកគាត់បាននិងកំពុងធ្វើចត្ដាឡីស័ក និងកំពុងព្យាបាលជំងឺកូវីដ-១៩ ក្រោពេលត្រឡប់មកពីប្រទេសថៃ ។  លោកបានបន្ដថា អំណោយទាំងនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ ដែលពួកគាត់ទើបត្រឡប់មកពីប្រទេសថៃវិញ  ហើយថាក្រុមការងារមិនទុកឱ្យប្រជាពលរដ្ឋខ្វះស្បៀងអាហារហូបចុកនោះទេ។

របាយការណ៍របស់រដ្ឋបាលស្រុកស្រីស្នំ ខេត្ដសៀមរាប បានបង្ហាញថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ មានប្រជាពលរដ្ឋមកពីក្រៅប្រទេស បានធ្វើចត្ដាឡីស័ក ចំនួនប្រមាណជាង៣.៦០០នាក់ ក្នុងនោះអ្នកធ្វើចត្ដាឡីស័កមានចំនួន២.៥៧៣នាក់ និងអ្នកធ្វើចត្ដាឡីស័កនៅតាមផ្ទះដោយខ្លួនឯងមានចំនួន៧០នាក់ ប៉ុន្តែមួយចំនួនធំ បានបញ្ចប់ការធ្វើចត្ដាឡីស័ករួចហើយ។ ខណ:ដែលអ្នកកំពុងឆ្លងជំងឺកូវីដ-១៩ចំនួនសរុប២២នាក់ អ្នកជាសះស្បើយចំនួន១១នាក់ និងស្លាប់ម្នាក់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img