26 C
Phnom Penh
Saturday, July 27, 2024

ក្រុមកង់ខេត្តកំពង់ឆ្នាំងចែកអំណោយប្រជាពលរដ្ឋ ២០ គ្រួសារ

ខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ចន្នមុន្នីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងបានថ្លៃងនូវការកោតសរសើរដល់ក្រុមកង់កំពង់ឆ្នាំង ដែលមិនត្រឹមតែធាក់កង់ហាត់ប្រាណ ដើម្បីសុខភាព ឬសម្រាប់ការប្រកួតនោះទេ ប៉ុន្តែបានបង្កើតមូលនិធិដើម្បីការងារសប្បុរសធម៌ សម្រាប់ជួយដល់ប្រជាពលរដ្ឋ ជួបការខ្វះខាតផងដែរ។មានប្រសាសបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរសធម៌របស់ក្រុមកង់កំពង់ឆ្នាំង ដល់ប្រជាពលរដ្ឋ ២០ គ្រួសារ ក្នុងក្រុងកំពង់ឆ្នាំង ក្នុងបរិវេណ វត្តធម្មយុត្តិ សង្កាត់ ប្អេរ  ក្រុងកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២៤។

លោកជំទាវបន្តថាថ្ងៃនេះសូមពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុកពីប្រមុខដឹកនាំដែលជានិច្ចជាកាល លោកតែងតែគិតគូរដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ជាមួយគ្នានេះប្រមុខរាជរដ្ឋាភិបាលឬ តែងតែណែនាំដល់មន្ត្រីរាជការ ថ្នាក់ដឹកនាំខេត្ត ដូចជាអង្គភាពនានាត្រូវធ្វើសប្បុរសធម៌ គ្រប់ទីកន្លែងជួយដល់បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត។

ជាក់ស្ដែងថ្ងៃនេះក្រុមកង់កំពង់ឆ្នាំងដែលមានការគាំទ្រពីឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបាននាំយកអំណោយមកជូនបងប្អូនចំនួន ២០ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ២៥ គីឡូ មី១កេះ ទឹកសុទ្ឋ ១កេះ ទឹកស៊ីអ៊ីវ១យួ និងថវិកា ១០ ម៉ឺនរៀល និងបានប្រគេនភេសជ្ជ ទ័យទាន  និងបច្ច័យជូនដល់ព្រះគ្រូចៅអធិការវត្តធម្មយុត្តិផងដែរ។

បើតាមការបញ្ជាក់ពីលោក សៀង ប៊ុន ណាត ម្ចាស់ដេប៉ូស្រាបៀរកម្ពុជាសាខាខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមកង់បានឲ្យដឹងថា  អំណោយដែលបានចែកជូនបងប្អូននៅថ្ងៃនេះ គឺមួយចំណែកជាមូលនិធិរបស់ក្រុមកង់ មួយចំណែករបស់លោកជំទាវ កែ ច័ន្ទមុន្នី និងមួយចំណែកជារបស់ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img