30 C
Phnom Penh
Saturday, July 27, 2024

ក្រុងសៀមរាប នឹងត្រូវកំណត់ជាតំបន់ក្រហម ដោយសារពលរដ្ឋមួយចំនួនមិនសហការ ការពារកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ ​អភិបាលខេត្តសៀមរាប លោកទៀ សីហា  បាន ឱ្យដឹងថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋ មួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឱ្យឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ នេះបើយោងតាមផេកហ្វេសប៊ុករបស់លោកទៀ សីហា នៅថ្ងៃទី១៦ ខែកញ្ញានេះ។  

លោកអភិបាលខេត្តសៀមរាប បានសរសេរ​ថា “ខ្ញុំបាទសូមការយោគយល់ និងអធ្យាស្រ័យ  ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត”។ 

សូមជម្រាបថាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ អាជ្ញាធរខេត្តសៀមរាប បានចេញសេចក្តីណែនាំមួយ ស្តីពីការកំណត់តំបន់ហានីភ័យនៅក្នុងខេត្តសៀមរាប ដោយបែងចែកជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង។ ប៉ុន្តែនៅក្នុងសេចក្តីណែនាំនោះ អាជ្ញាធរខេត្តនៅមិនទាន់បានកំណត់ថាទីតាំងណាជាតំបន់ហានិភ័យនៅឡើយនោះទេ៕ 

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img