27 C
Phnom Penh
Tuesday, December 10, 2024

ក្រសួងសុខាភិបាល បានទទួលសម្ភារបរិក្ខាពេទ្យពីសប្បុរជន ដើម្បីទប់ស្កាត់កូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោយប្រកាសបើកសាលារៀនឡើងវិញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់ក្រុមហ៊ុន ចំនួនបីដែលបានរួមគ្នា គឺ ១) ក្រុមហ៊ុន LHR Aasen Investment  Co.Ltd ២) ក្រុមហ៊ុន CC Blue Sea Travel Tour Co. Ltd និង ៣) ក្រុមហ៊ុន KN Marble Co,Ltd ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុង ការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមជាមួយលោកឧកញ៉ា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបី។

សូមបញ្ជាក់ជូនថា ក្រុមហ៊ុនទាំងបីបានផ្ដល់ជូន ១) មាស់ប្លូស៊ី ចំនួន២៥.០០០ ២) ទឹកសម្លាប់មេរោគ LH Clean Anolyte ចំណុះ៥លីត្រ ចំនួន៣០០ពីដុង ស្មើនឹង១,៥០០លីត្រ និងចំណុះ៣០លីត្រ ចំនួន៥០ពីដុង ស្មើនឹង១៥០០លីត ៣) ស្រាយដបទឹកសម្លាប់មេរោគ ចំណុះ០.៥លីត្រ ចំនួន២៤០ដប ៤) ទឹកបរិសុទ្ធប្រូស៊ី អង់ទីអុកស៊ីដង់ ចំនួន២៣០កេស (ចំណុះ៥០០មល ចំនួន២០០កេស និងចំណុះ១,៥០០មល ចំនួន៣០កេស) និង ៥) ម៉ាស៊ីនផ្សែង សម្លាប់មេរោគ ចំនួន ៦០គ្រឿង (ម៉ាស៊ីនធំ ចំនួន២០គ្រឿង និងម៉ាស៊ីនតូច ចំនួន៤០គ្រឿង ) ។

លោកឧកញ៉ាតំណាងក្រុមហ៊ុនទាំងបី បានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូរ៉ដ-១៩ ក៏ដូចជាការការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល យក់ សម្បត្តិ បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន ទាំងបីត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

លោកស្រី យក់ សម្បត្តិ តំណាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃ ថ្លារបស់ក្រុមហ៊ុនទាំងបី គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុង ខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញវិធានការការពារ ទប់ស្កាត់និងឆ្លើយតបការរាលដាលជំងឺកូរីដ ១៩ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img