30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យថ្លឹងរថយន្តធុនធ្ងន់០៥គ្រឿង ដឹកខ្សាច់លើសទម្ងន់ នៅខេត្តរតនគិរី

ស្តាប់អត្ថបទជាសម្លេង

រតនគិរី៖  លោកសេង ឈួនរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការសម្របសម្រួលអចិន្ត្រៃយ៍រថយន្តដឹកលើសទម្ងន់កម្រិតកំណត់បាន ដឹកនាំក្រុមការងារសហហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ត្រួតពិនិត្យថ្លឹងរថយន្តធុនធ្ងន់ចំនួន០៥គ្រឿង ដឹកខ្សាច់លើសទម្ងន់នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក សាយ សាមាន បានឱ្យដឹងថា ដោយអនុវត្តតាមអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោនោះ ក្រុមការងារសហកាជាមួយសមត្ថកិច្ចពាក់ព័ន្ធ ឃ្លាំមើលយានយន្តកែច្នៃខុសបច្ចេកទេស និងលើសទម្ងន់កម្រិតកំណត់នៅតាមដងផ្លូវទាំងអស់ក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ជាក់ស្តែងនៅយប់ថ្ងៃទី០៤និង ថ្ងៃទី០៥ ក្រុមការងារបានស្ទាក់រថយន្តធុនធ្ងន់ចំនួន០៥គ្រឿងដឹកខ្សាច់លើកំណាត់ផ្លូវជាតិលេខ៧៦ ក្បែរគល់ស្ពានស្រុកលំផាត់ ក្នុងទិសដៅទៅខេត្តមណ្ឌលគិរី។

រដ្ឋលេខាធិការ រូបនេះបានបញ្ជាក់ទៀតថា ដោយអនុវត្តតាមអនុសាសន៍របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននោះ ក្រុមការងារចុះត្រួតពិនិត្យចំពោះរថយន្តទាំងឡាយណាដឹកលើសទម្ងន់ដោយគ្មានការលើកលែងនោះទេពោលគឺធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់កំណត់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img