30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងវប្បធម៌ តាំងពិព័រណ៍រូបថតអបអរសាទរខួបគម្រប់១០ឆ្នាំ នៃកម្មវិធីអាហារូបរណ៍សិល្បៈខ្មែរអមតៈ អាន ចនផន

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្កើតកម្មវិធីតាំងពិព័រណ៍រូបថត ក្រោមប្រធានបទ “ស្គុះស្គាយ រាយជំនាន់សិលបក្បៈករ” ដែលបានប្រមូលផ្តុំរូបថតសិស្សដែលទទួលបានអាហារូបករណ៍១០រូប ដើម្បីអបអរសាទរខួបគម្រប់ ១០ឆ្នាំ នៃកម្មវិធីអាហារូបកររណ៍សិល្បៈខ្មែរអមតៈ អាន ចនផន។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចូលរួមទស្សនាការតាំងពិព័រណ៍រូបថត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដែលរៀបចំកម្មវិធីដោយអង្គការសិល្បៈខ្មែរអមតៈ សហការជាមួយអ្នករៀបចំពិព័រណ៍រូបថត លោក សុវណ្ណ ភីឡុង និងអ្នកថតរូប លោក ឈិន គីមហុង ក្រោមប្រធានបទ “ស្គុះស្គាយ រាយជំនាន់សិល្បៈករ”។

ការរៀបចំតាំងពិព័រណ៍រូបថតនេះ ធ្វើឡើងក្នុងគោលបំណងប្រមូលផ្តុំរូបថតសិស្សដែលទទួលបានអាហារូបករណ៍១០រូប ដើម្បីអបអរសាទរខួបគម្រប់ ១០ឆ្នាំ នៃកម្មវិធីអាហារូបរណ៍សិល្បៈខ្មែរអមតៈ អាន ចនផន និងចែករំលែករឿងរ៉ាវជោគជ័យ និងផ្នត់គំនិតច្នៃប្រឌិតរបស់សិស្សទាំងនោះ ព្រមទាំងភាពរុងរឿងសម្រាប់ថ្ងៃអនាគត។ ក្នុងកម្មវិធីទស្សនាដែលរៀបចំជាពិសេសមួយនេះ ក៏មានវត្តមាន លោក លោកស្រី ដែលជាអគ្គរដ្ឋទូត តំណាងទូត និងជាសិល្បៈករ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំ និងគោរពវិធានសុខភិបាល ៣កុំ ៣ការពារ។

សូមបញ្ជាក់ថា កម្មវិធីពិព័រណ៍រូបថតនេះ បានប្រពឹត្តទៅរហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅវិចិត្រសាលសិល្បៈ នៃសណ្ឋាគាររ៉ូសរ៉ូដ ភ្នំពេញ៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img