30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងបរិស្ថាន ជំរុញភាពជាម្ចាស់ការគ្រប់គ្រងកាកសំណល់ ដល់សាលាបណ្ឌិត្យសភានគរបាលកម្ពុជា

ស្តាប់អត្ថបទជាសម្លេង

កណ្តាល៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងពីសកម្មភាពដំឡើងឡដុតសំរាម ១គ្រឿង ក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

គោលបំណនៃការតម្លើងនេះ ដើម្បីជំរុញភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ និងដុតសំរាមឱ្យអស់ ឱ្យស្អាត សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ អង្គភាពមានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ។

សូមបញ្ជាក់ថា បរិមាណសម្រាមនៅក្នុងបរិវេណសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ប្រមាណ ២តោន ក្នុង១ថ្ងៃ ដោយមានភ្នាក់ងារសម្អាត២០នាក់ មានសិស្ស និស្សិត សិក្សាកាមជាមធ្យម១.០០០នាក់ និងក្នុងមួយឆ្នាំ៤.០០០នាក់ មានបន្ទប់រៀន៥៣បន្ទប់ បន្ទប់ស្នាក់នៅ ២៤០បន្ទប់(គ្រូ៣០បន្ទប់) មានរទេះអូសសម្រាមចំនួន៣០រទេះ(ថ្នាក់ដឹកនាំមន្ត្រី សិស្ស និស្សិត សិក្ខាកាម នៃសាលាបណ្ឌិត្យសភានគរបាលកម្ពុជាម្នាក់គឺជាអ្នកគ្រប់គ្រង និងចូលរួមសម្អាតអនាម័យ បរិស្ថានម្នាក់)៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img