30 C
Phnom Penh
Sunday, October 6, 2024

ក្រសួងបរិស្ថានយកខេត្តកែបជាគំរូ ក្នុងការអនុវត្តបានល្អនូវការគ្រប់គ្រងអនាម័យបរិស្ថាន

ស្តាប់អត្ថបទជាសម្លេង

កែប៖ ខេត្តកែបគឺជាខេត្តដែលរាជរដ្ឋាភិបាលដាក់ក្នុងចក្ខុវិស័យអភិវឌ្ឍន៍ទៅជា ខេត្តទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ នាពេលខាងមុខ ហើយកន្លងមកខេត្តទេសចរណ៍ភាគនិរតីមួយនេះ ក៏ធ្លាប់ទទួលបានពានរង្វាន់ជាច្រើនផងដែរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ ទៅលើវិស័យទេសចរណ៍ និងបរិស្ថាន ក្នុងនោះមានពានរង្វាន់ទីក្រុងស្អាតថ្នាក់រំដួលបីទង ពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន និងពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន ជាដើម។ 

ភ្ញៀវទេសចរចូលចិត្តស្រូបខ្យល់អាកាសបរិសុទ្ធ ជាមួយនឹងបរិស្ថានពណ៌បៃតងគ្រប់រដូវ នៅខេត្តកែប ដែលទាំងនេះជាមូលហេតុដែល ក្រសួង បរិស្ថានយកខេត្តនេះជាខេត្តគំរូ ក្នុងការអនុវត្តនូវការគ្រប់គ្រងអនាម័យបរិស្ថាន បានល្អប្រសើរ។ 

ក្នុងដំណើរចុះពិនិត្យការសាងសាង់ឡូដុតសំណល់វិជ្ជសាស្រ្តកន្លងទៅ លោក នេត ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថានមានប្រសាសន៍ឱ្យដឹងថា ខេត្តកែបគឺជា ខេត្តមួយដែលបានអនុវត្តល្អ នូវការគ្រប់គ្រប់អនាម័យបរិស្ថាន ហើយជាផ្នែកមួយដែលយើងអាចនិយាយថា  ក្រសួងបរិស្ថានបានយកខេត្តកែប ជាគំរូមួយ ដើម្បីឱ្យខេត្តផ្សេងទៀតយកលំនាំតាម ទៅលើការគ្រប់គ្រងអនាម័យបរិស្ថាន ថាតើខេត្តកែប គេរៀបចំយ៉ាងម៉េចបានជាប្រជាពលរដ្ឋគេ ស្ងើចសរសើរ ហើយពេលដែលភ្ញៀវទេសចរមកគេឃើញសោភ័ណភាពស្អាត ដែលក្រសួងបរិស្ថានតែងតែយកមកផ្សព្វផ្សាយបន្ថែម។ 

លោកបន្តថា សំរាមគឺជាបញ្ហាមួយដែលជាក្តីកង្វល់រួមរបស់យើង ដោយសារតែនៅកម្ពុជាយើង សំរាមដែលបង្កើតឡើងក្នុងមួយថ្ងៃ មានជាង ១ម៉ឺនតោន ហើយនៅក្នុងមួយឆ្នាំមានជាង0៤លានតោន។

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជំរុញឱ្យមានការញែកសម្រាម ដើម្បីកុំឱ្យទីលានចាក់សំរាមមានការកើនឡើងខ្លាំងលើសពីអ្វីដែលយើងគ្រងទុក តួយ៉ាងដូចជាទីលានចាក់សំរាមដែលកំពុងដំណើរការសាងសង់នៅខេត្តកែបនេះជាដើម តាមការគ្រោងទុកយើងអាចប្រើប្រាស់បានរហូតដល់២០ឆ្នាំ តែប្រសិនបើការញែកសំរាមមិនបានល្អទេ នោះវានឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពនៃការផ្ទុកសំរាមនៅទីតាំងរបស់យើង។ 

គួរបញ្ជាក់ថា បច្ចប្បន្នខេត្តកែបកំពុងដំណើរការសាងសង់ទីលានចាក់សម្រាមស្តង់ដារមួយលើផ្ទៃដីជាង៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រៃធំ  ក្រុងកែប ក្រោមឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលទីលាននេះមានសមត្ថភាព អាចស្តុកទុកសំរាម បានរយៈពេល ២០ឆ្នាំ។

គម្រោងនៃការសាងសង់នឹងបញ្ចប់នៅចុងខែតុលា ឆ្នាំ២០២១នេះ ហើយក៏ជាផ្នែកមួយក្នុងការជួយជំរុញឱ្យខេត្តទេសចរណ៍មួយនេះ អាចមានសមត្ថភាពរៀបចំទុកដាក់សម្រាមបានល្អប្រសើរ ក្នុងន័យបង្កើនឱ្យមានភាពស្រស់ស្អាតលើបរិស្ថានទូទាំងខេត្តផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img