26 C
Phnom Penh
Saturday, July 27, 2024

ក្រសួងធនធានទឹកប្រកាសឲ្យប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៨-២៤ ខែសីហា ឆ្នាំ២០២១

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ចាប់ពីថ្ងៃទី ១៨-២៤ ខែសីហា ឆ្នាំ២០២១ ឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ លាយឡំ និងខ្យល់កន្ត្រាក់ ។

ការប្រែប្រួលនៃទិសខ្យល់នេះ នឹងធ្វើឱ្យបណ្តា ខេត្តមួយចំនួនទទួលរង ដូចជានៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត និងតំបន់មាត់សមុទ្រ។

តំបន់នៅទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើន និងមានសីតុណ្ហភាពអប្បបរមាពី២៣អង្សាសេទៅ២៥អង្សាសេ និងអតិបរមាពី៣១អង្សាសេទៅ៣៤អង្សារសេ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img