30 C
Phnom Penh
Saturday, July 27, 2024

ក្រសួងធនធានទឹកប្រកាសឱ្យប្រុងប្រយ័ត្នចំពោះ បាតុភូតភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២៥-៣១ ខែសីហា ឆ្នាំ២០២១

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងថាចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក្នុងសប្តាហ៍នេះព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌាក្នុងកម្រិតខ្លាំង ទន្ទឹមនោះក៏សង្ឃឹមនឹងអាចកើតមាននៅជ្រលងសម្ពាធទាប ITCZ សារជាថ្មី។

ការប្រែប្រួលនៃទិសខ្យល់នេះ នឹងធ្វើឱ្យបណ្តាខេត្តមួយចំនួនទទួលរង ដូចជានៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ។

តំបន់នៅទំនាបកណ្តាល ជួរភ្នំដងរែក ខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើន និងអាចមានភ្លៀង រន្ទះ ផ្សែងក្រូចជាច្រើន និងមានសីតុណ្ហភាពអប្បបរមាពី២៣អង្សាសេទៅ២៥អង្សាសេ និងអតិបរមាពី៣៣អង្សាសេទៅ៣៥អង្សា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img