ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១បានចេញសេចក្តីជូនដំណឹងស្តីពីកាំរស្មីUV ថាយោងតាមការស្រាវជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បានបង្ហាញឱ្យឃើញថា នៅតំបន់ឥណ្ឌូចិន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នឹងទទួលរងនូវ ឥទ្ធិពលកាំរស្មីព្រះអាទិត្យ UV ដែលមានសន្ទស្សន៍កើនឡើងដល់កម្រិត១០ ដែលជាកម្រិតឱ្យ មានការប្រុងប្រយ័ត្ន (នៅចន្លោះពីម៉ោង១០ ព្រឹក ដល់ម៉ោង០២ រសៀល) ។
ការកើនឡើងសន្ទស្សន៍កាំរស្មីព្រះអាទិត្យ UV នេះនឹងបង្កឱ្យមានហានិភ័យ និងប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ ។
យោងលើស្ថានភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតខាងលើនេះ។
ក្រសួងធនធានទឹក និងឧតុនិយមបាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើ បាតុភូតធម្មជាតិនេះហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀតក្នុងករណីមានការប្រែប្រួល៕
អត្ថបទ និងរូបភាពដោយ៖ Puthi News