31 C
Phnom Penh
Saturday, July 27, 2024

ក្រសួងទេសចរណ៍ ស្ទង់មតិ កំណត់ផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងដោះស្រាយ លើឧស្សាហកម្មទេសចរណ៍ខេត្តព្រះសីហនុ

ស្តាប់អត្ថបទជាសំឡេង

ព្រះសីហនុ៖ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើអាជីវកម្មក្នុងវិស័យទេសចរណ៍ក្រសួងទេសចរណ៍បាន និងកំពុងធ្វើការស្ទង់មតិ ដើម្បីកំណត់ផលប៉ះពាល់ និងកំណត់មធ្យោបាយដោះស្រាយផលប៉ះពាល់តាមរយៈកម្រងសំណួរ ស្ដីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើឧស្សាហកម្មទេសចរណ៍ ដែលរៀបចំឡើងនៅខេត្តព្រះសីហនុនាថ្ងៃទី២២ ខែតុលាឆ្នាំ ២០២១

លោកស្រី ប៉ូច វល័ក្ខ  នាយកវិទ្យាស្ថានជាតិទេសចរណ៍ បានលើកឡើងថា ផលប៉ះពាល់ ដោយជំងឺកូវី-១៩ មានលើគ្រប់វិស័យក្នុងនោះ វិស័យទេសចរណ៍ក៏ទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ ដូច្នេះហើយទើបក្រសួងទេសចរណ៍បាន បើកកិច្ចប្រជុំស្ទង់មតិដល់អស់លោក លោកស្រី ដែលជាម្ចាស់ ឬតំណាងម្ចាស់អាជីវកម្មទេសចរណ៍នៅខេត្តព្រះសីហនុ ក្នុងពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស៊ីជម្រៅតាមរយៈការពិភាក្សា ទៅលើបញ្ហាប្រឈមមួយចំនួន ទិសដៅអនុវត្តបន្ត ក៏ដូចជាសំណូមពរផ្សេងៗ  ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុពីជំងឺកូវីដ-១៩ មកលើអាជីវកម្មទេសចរណ៍ ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ៕

ឆ្នាំ២០២០-២០២១ ជាឆ្នាំលំបាកបំផុត សម្រាប់ពិភពលោកទាំងមូលក្នុងការប្រឈមនឹងវិបត្តិកូវីដ១៩។ ការរីករាលដាលនៃជំងឺកូវីដ ១៩នេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ពិភពលោក លើគ្រប់វិស័យ ជាពិសេសវិស័យទេសចរណ៍។ សម្រាប់កម្ពុជា វិបត្តិនេះបានផ្តល់ទាំង “បញ្ហាប្រឈម និងកាលានុវត្តភាព ”៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img