31 C
Phnom Penh
Monday, November 11, 2024

ក្រសួងកិច្ចការនារី ធ្វើតេស្តរកមេរោគកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ប្រមាណ៣០០នាក់

ស្តាប់អត្ថបទជាសម្លេង

  ភ្នំពេញ ៖ ក្រសួងកិច្ចការនារី នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានធ្វើតេស្តរហ័ស ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ខ្លួន ចំនួនប្រមាណ៣០០នាក់ នៅទីស្តីការក្រសួង។

  យោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងកិច្ចការនារី បានបញ្ជាក់ថា នេះគឺជាលើកទី២រហើយ ដែលក្រសួងបានរៀបចំធ្វើតេស្តរហ័ស ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ខ្លួន។         ព្រឹត្តិការណ៍នេះ រៀបចំដោយនាយកដ្ឋានរដ្ឋបាលបុគ្គលិក សហការជាមួយនាយកដ្ឋានស្រ្តី និងសុខភាព ដឹកនាំដោយ លោក ម៉ី ហ៊ុល អនុរដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់វីរុសកូវីដ-១៩ របស់ក្រសួងកិច្ចការនារី។

  នៅអំឡុងពេលធ្វើតេស្ត មន្រ្តីគ្រប់រូប បានគោរពតាមគោលការណ៍ ៣កុំ (កុំជួបជុំគ្នា កុំចូលកន្លែងបិទជិត កុំនៅជិតគា្ន ឬចាប់ដៃគ្នា) ៣ការពារ (ពាក់ម៉ាស អនាម័យនឹងអាកុល រក្សាគម្លាត) បានយ៉ាងខ្ជាប់ខ្ជូន៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img