26 C
Phnom Penh
Saturday, July 27, 2024

ក្រសួងការពារជាតិ ចាក់វ៉ាក់សាំងដូសដូសទី៣ ជូនថ្នាក់ដឹកនាំ ព្រមទាំងភរិយា ឬ ស្វាមី

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាសេណឺការ ( ដូសជំរុញ ) ជូនដល់ ថ្នាក់ដឹកនាំក្នុងក្រសួងការពារជាតិ និង នាយទាហាន នាយទាហានរង  និង ពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ នាពេលនេះ នឹងប្រព្រឹត្ត ទៅរយៈពេល៣ ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២១ ដែលមាន  ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហាន រង ពលទាហាន ព្រមទាំងភរិយា ឬ ស្វាមី  ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ត្រូវមកទទួលការចាក់វ៉ាក់សាំងដូសទី៣ អាស្រ្តាសេណឺការ ( ដូសជំរុញ ) ប្រមាណជាង ៣ពាន់នាក់  ។ ដើម្បីការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា ដែលកំពុងរាតត្បាតពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ។

ការចាក់វ៉ាក់សាំងដូសទី ៣ អាស្រ្តាសេណឺការ នេះត្រូវបានប្រតិបត្តិការចាក់ដោយ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ តាមផែនការដែលបានគ្រោងទុកក្រុមគ្រូពេទ្យស្មគ្រ័ចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ នឹងចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង  និងពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ក្នុង ១ថ្ងៃ ឱ្យបាន១ពាន់នាក់ ។ 

នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារ បានអំពាវនាវដល់ នាយទាហាន នាយទាហានរង  និង ពលទាហាន ក្នុងអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និង ស៊ីណូហ្វាមចំនួន២ដូស រួច មកហើយ សូមអញ្ជើញមកចាក់វ៉ាក់សាំងដូសទី៣ ដើម្បីការពារអាយុជិវិតរបស់ខ្លួនយើងផ្ទាល់ និង ដើម្បីឱ្យសង្គមជាតិទាំង មូលបានដំណើរការមានភាពប្រក្រតីឡើងវិញ ៕

អត្ថបទ និងរូបភាពដោយ Puthi News

អានបន្ត

spot_img