30 C
Phnom Penh
Saturday, July 27, 2024

ក្នុងរយៈពេល៣ថ្ងៃនៃវិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពង់ធំទទួលបានភ្ញៀវទេសចរ ជិត ៩ពាន់នាក់

ស្តាប់អត្ថបទជាសំឡេង

កំពង់ធំ៖ លោក សេង អានប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលានេះថា ចាប់ពីថ្ងៃទី០៥ ដល់ល្ងាចថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ដែលជាពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលមកកម្សាន្តនៅខេត្តសរុបចំនួន ៨,៥៧៣នាក់។ ក្នុងចំណោមនោះ ភ្ញៀវជាតិមានចំនួន ៨,៥៥៤នាក់ ចំណែកទេសចរជាជនបរទេសមានចំនួន ១៩នាក់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា អំឡុងពេល៣ថ្ងៃនេះ ភ្ញៀវទូទៅមិនមានជួបបញ្ហាអាក្រក់ ឬករណីគ្រោះថ្នាក់ដោយប្រការណាមួយធំឡើយ។ ចំណែកការគ្រប់សេវាកម្មពាក់ព័ន្ធ នឹងវិស័យទេសចរ មន្ទីរជំនាញ និងអ្នកគ្រប់គ្រងបានអនុវត្តន៍តាមវិធានការសុខាភិបាលបានយ៉ាងល្អប្រសើរ។

លោកបានបន្ថែមថា លទ្ធផលប្រកបដោយ
ក្តីសប្បាយរីករាយនេះផ្តើមឡើងពីកក្តាសុខសន្តិភាព និងការចូលរួមគ្រប់មន្ត្រីពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តតាមប្រសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី និងលោកអភិបាលខេត្ត ក៏ដូចជាការចង្អុលបង្ហាញរាល់កិច្ចការងារទាក់ទៅ នឹងសកម្មភាពទេសចរណ៍។
ជាងនេះទៅទៀតនោះកងកម្លាំងសមត្ថកិច្ចបានចុះល្បាតនៅគ្រប់ទីកន្លែងនៅតាមរមណីយដ្ឋានក្នុងខេត្តកំពង់ធំ៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img